ស្នងការក្រុង ប្រកាសប្រើធម៌ក្តៅ ចំពោះអ្នកកែឆ្នៃស៊ីម៉ាំងឮខ្លាំងៗ រំខានដល់ប្រជាពលរដ្ឋ

 

ភ្នំពេញ៖  អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ​ប្រកាស​ប្រើវិធានការក្ដៅ ដើម្បីលុបបំបាត់ម៉ូតូទាំងឡាយណា ដែលកែច្នៃស៊ីម៉ាំងមានសំឡេងឮខ្លាំងៗ រំខានដល់​ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

ការថ្លែងបែបនេះក្នុងពិធីប្រគល់លិខិតបញ្ជាក់ការសិក្សា វគ្គបំប៉នជំនាញ បច្ចេកទេសវិទ្យាសាស្រ្ត និងការគ្រប់គ្រងការស្នាក់នៅជំនាន់ទី៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ។

លោក ស ថេត ថា ការអនុវត្តចំពោះមុខ ខណ្ឌដូនពេញ ត្រូវមានវិធានការមុនគេ ក្នុងការលុបបំបាត់ម៉ូតូ ដែលបង្កសំ​ឡេងរំពងខ្លាំង ជាពិសេសនៅពេលរាត្រី ព្រោះវាពិតជាបានរំខានដល់ពលរដ្ឋ ជាពិសេស​ចាស់​ៗ ដែលពួកគាត់ពិបាកសម្រានទៅវិញ នៅពេលភ្ញាក់ពីដំណេក។

ជាមួយគ្នានេះដែរ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យទប់ស្កាត់ការប្រណាំងម៉ូតូ ជាពិសេស​ក្រុម​សិស្សសាលា នៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលឃាត់បានហើយ ត្រូវហៅអាណាព្យាបាល ដើម្បី​ធ្វើកិច្ចសន្យា និងអប់រំ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds