លោក ស៊ុន ចាន់ថុល៖ ក្រសួងគ្រោងជុសជុលផ្លូវទាំង២២ខ្សែក្នុងខេត្តព្រះសីហនុ ដើម្បីត្រៀមប្រារព្ធបុណ្យសមុទ្រ

 

ព្រះសីហនុ៖ ក្នុងឱកាសដែលលោកបានជួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាល​ខេត្តព្រះ​សីហនុ ទាក់ទនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ លោក ស៊ុន ចាន់ថុល បានថ្លែងថា ក្រសួង នឹងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញការ​ជួសជុល​កំណាត់​ផ្លូវ​ទាំង​២២ខ្សែ ក្នុងខេត្តព្រះសីហនុនេះឱ្យបានលឿន។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ការជំរុញការ​ជួសជុល​កំណាត់​ផ្លូវ​ទាំង​២២ខ្សែ ឱ្យបាន​លឿន​ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ អន្តរជាតិ វិនិយោគិន និងការនាំចេញនាំចូល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាត្រៀមរៀប​ចំបុណ្យ​សមុទ្រ នៅឆ្នាំ២០២០ និងកិច្ចប្រជុំអាស៊ាននាពេលខាងមុខនេះ។

ជំនួបពិភាក្សានេះ ផ្តោតជាសំខាន់លើការរិះ​រកនីតិវិធីពន្លឿនការជួសជុលកំណាត់ផ្លូវរងការ​ខូចខាត​ចំនួន​២២ខែ្ស ដែលជាផ្លូវប្រកបដោយសក្ដានុពលសេដ្ឋកិច្ចខ្ពស់ សំដៅសម្រួលដល់ការដឹកជញ្ជូន របស់បងប្អូន​ប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ និងការគ្រប់គ្រង​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រព័ន្ធបង្ហូរទឹក។

លោករដ្ឋមន្ត្រីរូបនេះបន្ថែមថា សក្កានុពលទេសចរណ៍ ខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចដ៏​សំ​ខាន់​របស់ព្រះរាជាណាចក្រកម្ពុជា ដោយសារខេត្តព្រះសីហនុ មានហូរចូលនូវការវិនិយោគយ៉ាងគំហុក ទាក់ទងនឹងវិស័យឧស្សាហកម្ម ទេសចរណ៍ រោងចក្រ និងសហគ្រាសផ្សេងៗ របស់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ប៉ុន្តែកត្តាធម្មជាតិ របស់ខេត្តនេះជាបញ្ហាប្រឈម ធ្វើឱ្យកំណាត់ផ្លូវមួយ​ចំនួនទទួល​រង​នូវការខូចខាតដោយអន្លើ ដែលចាំបាច់ត្រូវដោះស្រាយ ដើម្បីសម្រួលដល់ការដឹក​ជញ្ជូនរបស់បងប្អូន​ប្រជាពលរដ្ឋផងដែរ៕

អត្ថបទ៖ ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds