រថភ្លើងបុកប៉ើងរថយន្តមួយគ្រឿងនៅវៀតណាម ស្លាប់និងរបួស ៥នាក់
(វៀតណាម)៖ មនុស្ស ២នាក់បានស្លាប់ (ម្នាក់ជាទារកអាយុ១ខែ) និង៣នាក់បានរងរបួសធ្ងន់ បន្ទាប់ពីមានរថភ្លើង បានបុករថយន្តតាក់ស៊ីមួយគ្រឿង នៅចំណុចឆ្លងកាត់ផ្លូវដែកមួយកន្លែងក្នុងខេត្ត Quang Ngai ប្រទេសវៀតណាម កាលពីល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។
តាមសាក្សីមួយរូបបានប្រាប់សារព័ត៌មានវៀតណាម Vietnamplus ថា រថយន្តតាក់ស៊ីត្រូវបានរថភ្លើងបុកប៉ើងចម្ងាយ ១០ម៉ែត្រ ពេលដែលរថយន្តនោះឆ្លងកាត់ផ្លូវដែក ក្នុងឃុំ Binh Nguyen។
រថយន្តបានធ្លាក់ចូលទៅក្នុងស្រែ ដោយរងការខូចខាតយ៉ាងខ្លាំង ឯរថភ្លើងវិញខូចខាតតែបន្តិចបន្តួចប៉ុណ្ណោះ។ បន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើង រថភ្លើងបានឈប់ប្រមាណ ៣០នាទី រួចបន្តដំណើរទៅមុខទៀត៕
ប្រភព៖ Vietnam News
កែសម្រួល៖ ស៊ាងម៉ី