ចិនទទួលបានការអនុញ្ញាត ក្នុងការសាងសង់ផ្លូវកាត់មួយពីអាស៊ីទៅអឺរ៉ុបហើយ
(ចិន)៖ប្រទេសចិនន នឹងអាចសាងសង់ផ្លូវកាត់មួយដែលភ្ជាប់ពីអាស៊ី ទៅអឺរ៉ុប ពោលគឺជាផ្លូវដែលឆ្លងកាត់ក្នុងប្រទេសរុស្ស៊ី ប្រវែង២ពាន់គីឡូម៉ែត្រ បន្ទាប់ពីទទួលបានការយល់ព្រមពីរដ្ឋាភិបាលក្រុងមូស្គូ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RIA Novosti កាលពីថ្ងៃអាទិត្យកន្លងទៅ។
ផ្លូវហាយវេនេះ ចាប់ផ្តើមចេញពីប្រទេសចិន ឆ្លងកាត់កាហ្សាក់ស្ថាន រុស្ស៊ី ទៅបេឡារុស និងអឺរ៉ុប។
នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីរុស្ស៊ី លោក Dmitry Medvedev បានបញ្ជាឱ្យមន្រ្តីរបស់ខ្លួន ពិភាក្សាជាមួយវិនិយោគឯកជនជុំវិញគម្រោងសាងសង់ផ្លូវនេះ ក្នុងនោះក៏រួមមានក្រុមហ៊ុនមកពីប្រទេសចិនផងដែរ។
គម្រោងសាងសង់ផ្លូវប្រវែង ២ពាន់គីឡូម៉ែត្រនេះ អាចនឹងចំណាយប្រមាណ ៩,៤ពាន់លានដុល្លារ ដោយចំណាយពេលសាងសង់ពី ១២ ទៅ ១៤ឆ្នាំ។ ក្នុងនោះជាង ៨០ភាគរយនៃដីដែលត្រូវការសាងសង់ផ្លូវហាយវេនេះ ត្រូវបានទិញរួចហើយ៕
កែសម្រួល៖ ស៊ាងម៉ី
ប្រភព៖ CNN