មេដឹកនាំហុងកុង៖ ច្បាប់បត្យាប័នជាមួយចិនដីគោកស្លាប់បាត់ទៅហើយ
(ហុងកុង)៖ មេដឹកនាំក្រុងហុងកុង ដែលគាំទ្រក្រុងប៉េកាំងកាលពីថ្លៃអង្គារបានប្រកាសថា ច្បាប់បត្យាប័នជាមួយចិនដីគោកដែលបានបង្កឲ្យមានចលនានយោបាយមិនធ្លាប់មានពីមុនមកនោះ បានស្លាប់បាត់ទៅហើយ។
ក្នុងពាក្យសម្តីសម្របសម្រួលដ៏ល្អបំផុតរបស់លោកស្រី បានធ្វើឡើង ចាប់តាំងពីមានការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងអស់រយៈពេល ១ ខែ ប្រមុខប្រតិបត្តិលោកស្រី Carrie Lam បានទទួលស្គាល់អំពីការគ្រប់គ្រងរបស់លោកស្រី ដែលបានប៉ុនប៉ងឲ្យបង្កើតច្បាប់នោះ ត្រូវ «បរាជ័យទាំងស្រុង»។
មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ត្រូវបានធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងររបស់ខ្លួននៅក្នុងប្រវត្តិសាស្ត្រនៅពេលបច្ចុប្បន្ន បន្ទាប់ពីមានការធ្វើបាតុកម្មអស់រយៈពេល ១ ខែ និងការប្រឈមមុខដោយហិង្សារប៉េះរប៉ោះ ជាមួយប៉ូលិស និងក្រុមអ្នកតវ៉ាដ៏តឹងរ៉ឹងផងនោះ។
ការប្រមូលផ្តុំ ត្រូវបានធ្វើឡើងដោយសារការពន្យារច្បាប់នោះ ដែលនឹងអនុញ្ញាតឲ្យធ្វើបត្យាប័នទៅចិនដីគោក។ ប៉ុន្តែពួកគេបានផ្លាស់ប្តូរឲ្យទៅជាចលនាទ្រង់ទ្រាយធំ ដែលបានអំពាវនាវឲ្យធ្វើកំណែទម្រង់ប្រជាធិបតេយ្យ និងមិនត្រូវបិទសិទ្ធិសេរីភាពនៅក្នុងក្រុងនេះទេ។
វិបត្តិនេះដែលបានឃើញប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ ហើយសភាត្រូវក្រុមអ្នកតវ៉ាវាយបំបែកកញ្ចក់ទ្វារ និងបង្អួច គឺជាការប្រឆាំងក្រុងប៉េកាំង៕
កែសម្រួល៖ ស៊ាងម៉ី
ប្រភព៖ AFP