លោក អ៊ុំ សំអាន៖ ជួប សម្លាប់ ក្នុងពន្ធនាគារ​គេមិនអនុញ្ញាតិ​អោយជួបនិយាយជាមួយ​អ្នកទោសដទៃ​ទេ

 

ភ្នំពេញ៖ លោក អ៊ុំ សំអាន បានអោយដឹងថា រឿងចម្លែករបស់ ជួប សម្លាប់ ក្នុងពន្ធនាគារ​មិនត្រូវ​បាន​គេអនុញ្ញាតិ​អោយជួបនិយាយលេងជាមួយ​អ្នកទោសដទៃទៀតនោះ​ទេ។ នេះបើយោងតាមទំព័រ​ហ្វេសបុក​របស់​លោក​នៅរសៀលថ្ងៃនេះ​។

ការលើកឡើងបែបនេះ ធ្វើឡើងចំថ្ងៃដែលអង្គការសង្គមស៊ីវិល យុវជន រួមជាមួយអ្នក​ស្រលាញ់​លោក​បណ្ឌិតកែម ឡី រលឹកខូប៣ឆ្នាំនៃការបាញ់សម្លាប់រូបលោក​។

លោក អ៊ុំ សំអាន បានលើកឡើងថា រឿងចម្លែករបស់ ជួប សម្លាប់ ក្នុងពន្ធនាគារ! កាលខ្ញុំជាប់​ពន្ធនាគារ បានដឹងថា ជួប សម្លាប់​មិនត្រូវបានគេអនុញ្ញាតិ​អោយជួបនិយាយលេង​ជាមួយអ្នកទោស​ដទៃទៀតនោះ​ទេ ទោះកាត់ទោសរួចហើយក៏ដោយ ព្រោះអ្នកទោសទាំងអស់ទោះសម្លាប់សាហាវយ៉ាងណាក៏ដោយ ក្រោយកាត់ទោសរួច គេអនុញ្ញាតិអោយនិយាយគ្នាលេង។

លោកបន្ថែមថា ចម្លែកតែ ជួប សម្លាប់ មិនត្រូវបានគេអនុញ្ញាតិអោយជួបនិយាយ​លេងជាមួយនរ​ណា​នោះ​ទេ។ ឬក៏គេខ្លាចបែកធ្លាយការពិត? បានដំណឹងពីអ្នកជាប់ពន្ធនាគារជាមួយ ជួប សម្លាប់ ថាមាន​គេផ្ញើលុយអោយគាត់ចាយម្តង ២០មុឺនរៀលតាមវីងក្នុងគុក ដែលតាមអាសុីសេរី​ផ្សាយថាក្រុម​គ្រួសារ​គាត់ នៅសៀមរាប មិនមានលុយកាក់ផង។ ជួប សម្លាប់ អួតប្រាប់អ្នកទោសថា ធ្វើដូចគាត់ទើបបានលុយ ហើយនិយាយថា គាត់នឹងជាប់គុកយ៉ាងច្រើន៥ឆ្នាំ។

ជាមួយគ្នានេះដែរលោកបានចោទជាសំនួរថា ខួប៣ឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី តើយុត្តិធម៌ សម្រាប់គាត់នៅឯណា?៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds