សមត្ថកិច្ចចាប់ខ្លួនយុវជន ៣​នាក់ ពេល​ជួបជុំ គោរព​វិញ្ញាណក្ខន្ធ​របស់​សព​លោក កែម ឡី នៅ​កា​រ៉ា​ស់​សាំង កាល់​តិច ស្តុ​ប​បូកគោ

 

ភ្នំពេញ៖ យុវជន ៣​នាក់ ត្រូវបាន​ប៉ូលិស​ខណ្ឌចំការមន ចាប់ខ្លួនដើម្បីយកទៅសួរនាំ នៅអធិការដ្ឋាននគរ​បាលខណ្ឌចំការមន និងចាត់វិធានការបន្ដ ពេល​ជួបជុំ គោរព​វិញ្ញាណក្ខន្ធ​របស់​សព​លោក កែម ឡី នៅ​កា​រ៉ា​ស់​សាំង កាល់​តិច ស្តុ​ប​បូកគោ នា​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩​។

អាជ្ញាធរខណ្ឌចំការមន បានឲ្យដឹងថា ដោយទទួលបានការស្នើសុំពីម្ចាស់ស្ថានីយ៍​ប្រេងកាល់​តិចស្តុប​បូក​គោ ដោយស្នើសុំអាជ្ញាធរ ជួយហាមឃាត់ប្រជាជនដែលមកកាន់ទីតាំងស្ថានីយ៍នេះ ដើម្បីធ្វើការ​អុជទៀន​ធូប គោរពដល់វិញ្ញាណក្ខន្ធសព លោក កែម ឡី ព្រោះថាកន្លែងពួកគាត់ ត្រូវមកអុជទៀនធូកនេះ ជាទី​តាំង​ឯកជន ពិសេសជាកន្លែងប្រេងសាំង ដែលអាចងាយនឹងរងនូវគ្រោះថ្នាក់អគ្គិភ័យ។

សូមរំលឹកថាបណ្ឌិត កែម ឡីជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏មានប្រជាប្រិយភាព លោកត្រូវ​បានឃាត​ករបាញ់សម្លាប់ នៅព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ ក្នុងហាងលក់ទំនិញស្តារម៉ាត (Star Mart) ក្បែរស្តុបបូកគោ ភ្នំពេញ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds