ម៉ាដូណា ត្រៀមចិត្តបែកប្តីជានិច្ច ទោះអ្វីៗនៅល្អូកល្អិន
រាជធានីភ្នំពេញ ៖ តារាភេទទីបី ម៉ូដូណាមុខសេះ មួយរយៈចុងក្រោយនេះបានសម្រេចត្រូវគ្នាវិញហើយជាមួយប្រុសក្មេងលោក ហេង ទ្រី ដែលត្រូវម៉ាដូណា ចាត់ទុកថា ជាប្តីពេញមាត់។ ប៉ុន្តែគាត់ហាក់ដឹងមុនថា កម្រងស្នេហ៍មួយនេះមិនស្ថិតស្ថេរនោះទេព្រោះស្នេហ៍មួយនេះជូរចត់រួចទៅហើយកន្លងទៅ។
លោកម៉ាដូណា បានឱ្យដឹងថា លោកទើបតែត្រូវគ្នាឡើងវិញជាមួយប្តីក្មេង ក្រោយបែកគ្នាប្រមាណ៣លើកមកហើយ ក្នុងនោះមួយលើកៗសុទ្ធតែតាំងចិត្តថា ឈប់មករកគ្នាវិញ។ លោកថា នេះប្រហែលជាលោកនៅតែមាននិស្ស័យជាមួយគ្នាបន្តទៀតក៏ថាបាន ដោយសាររូបលោកមិនដែលមានចិត្តចង់បែកគ្នាម្តងណាឡើយ។
ទោះជាពេលនេះយើងស្រឡាញ់គ្នា តែពេលខាងមុខមិនដឹងឡើយ ឯចិត្តត្រៀមឈឺទុកជាមុន ខ្លាចមានស្នាមចាស់កើតទៀត។ ប្តីក្មេងនេះ សម្បូរអ្នកឆាប ហើយពូកែឆ្លេឆ្លាណាស់ បើគាត់និងលោកខំតស៊ូរកលុយទុកដាក់ជាមួយគ្នាឱ្យល្អ តែខ្លាចតែបែកអារម្មណ៍ទៀតនោះទេ៕