លោក សម រង្ស៉ី ត្រូវតុលាការចេញដីកាកោះ ឱ្យចូលបំភ្លឺនៅចុងខែនេះ តាមបណ្តឹង សម្តេចក្រឡាហោម ស ខេង

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកា កោះហៅទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ឱ្យបំភ្លឺនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ តបតាមបណ្តឹងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានប្តឹង លោក សម រង្ស៉ី អំពីបទញុះញង់។

នៅក្នុងដីកា លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយកោះហៅ លោក សម រង្ស៉ី ឱ្យចូលបំភ្លឺ នៅម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ខណៈដែលលោក កំពុងរត់គេចខ្លួនទៅក្រៅប្រទេសនៅឡើយ។

សូមបញ្ជាក់ថា ក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ បានដាក់​ពាក្យ​បណ្តឹងមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលោក សម រង្ស៉ី មេក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស អំពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ក្នុងពាក្យបណ្តឹងនេះ សម្តេច​ក្រឡា​ហោម ស ខេង បានទាមទារឱ្យតុលាការ ចាត់ការលោកសម រង្ស៉ី ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត និងទាមទារ​សំ​ណង​​ជំងឺចិត្តចំនួន៤ពាន់លានរៀល ប្រហាក់ប្រហែលនឹង១លានដុល្លារអាមេរិក ចំពោះ​ការ​ញុះញង់របស់ លោក សម រង្ស៉ី៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds