ក្រសួងសុខាភិបាល ប្រកាសចាត់ការ អ្នកលក់ឱសថ៣ប្រភេទគ្មាន ការអនុញ្ញាតិ និងក្រុមហ៊ុន១ នាំចូលឱសថ គ្មានច្បាប់

ភ្នំពេញ ៖  ចំពោះអ្នកលក់ឱសថ៣ប្រភេទគ្មាន ការអនុញ្ញាតិ និងគ្មានលេខបញ្ជិកាត្រឹមត្រូវ ពីក្រសួងដែលកំពុងដាក់លក់ នៅលើទីផ្សារកម្ពុជា ចំពោះអខោនហ្វេសប៊ុក២ និងក្រុមហ៊ុន១ ត្រូវក្រសួងសុខាភិបាល បានប្រកាសថា នឹងចាត់វិធានការ ទៅតាមផ្លូវច្បាប់។

សេចក្តីជូនដំណឹង របស់ក្រសួងបានឲ្យដឹងថា គ្រប់គ្រឹះស្ថានលក់ឱសថបញ្ឈប់ ការចែកចាយ ការទិញ និងតាំងលក់ឱសថឈ្មោះ Ketosteril” tablets ក្រុមហ៊ុន ឈ្មោះ I.V.BPILARMA ដែលនាំចូលឱសថ៣មុខផ្សេងគ្នា និងឱសថបំប៉នផ្លូវភេទបុរសឈ្មោះ JAPAN TENSU ។ មន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវចាត់វិ​ធានការ​ណែ​នាំឲ្យបានទូលំទូលាយ ដល់គ្រប់សេវាសុខាភិបាល ឯកជន និងគ្រឹះស្ថានលក់ឪសថ ទាំងអស់ឲ្យឈប់ប្រើប្រាស់បន្ត។

សម្រាប់ក្រុមហ៊ុនឈ្មោះ I.V.BPILARMA ក៏គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ហើយកំពុងចែក ចាយឱសថចំនួន៣មុខ រួមមាន៖ ១-Caditiatrix it , ២-Vitamin B1, B6 , 812-BV និង៣-HY CALCD បិទលតាបត្រក្លែងក្លាយ ដោយគ្មានលេខបញ្ឆិកា ត្រឹមត្រូវពីក្រសួងសុខាភិបាលឡើយ។

ក្រសួងសុខាភិបាល ក៏បានពិនិត្យលើម្ចាស់ហ្វេសប៊ុកមានគណនីឈ្មោះ Canabis listian Tengsa កំពុងផ្សព្វផ្សាយលក់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ JAPAN TIENGSU និងផលិតផល​ឱសថបំប៉ន​ផ្លូវភេទផ្សេងៗមួយចំនួនទៀតដោយគ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជីកា ហើយបាន​ផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋាន វិទ្យាសាស្ត្រ ត្រឹមត្រូវ ។“ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹង តាមផ្លូវច្បាប់ចំពោះជនខិលខូច សេវាសុខាភិបាលឯកជន និងគ្រឹះស្ថានលក់ឱសថទាំងឡាយណា ដែលនៅតែបន្តចែកចាយ ទិញនិងតាំងលក់ឱសទាំងអស់នេះ”៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds