ចិន​វិនិយោគជាង ២២​លាន​ដុល្លារ​លើ​រោងចក្រ​ច្នៃ​ទុរេនក្រៀម​នៅ​ថៃ

(ថៃ)៖ ក្រុមអ្នកវិនិយោគចិន បាន​ចាប់ដៃ​ជាមួយ​ភាគី​ថៃ​ដើម្បី​សាងសង់​រោងចក្រ​តម្លៃ ៧០០​លាន​បាត ឬ​ស្មើនឹង ២២,៧​លាន​ដុល្លារ ក្នុង​ខេត្ត​សុង​ក្លា​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ ដើម្បីកែច្នៃ​ទុរេន​ក្រៀម​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន​វិញ​។

កាលពីថ្ងៃអាទិត្យទី ៧ ខែកក្កដា ក្រុមហ៊ុន Manguwang Food Co បាន​បើក​បង្ហាញ​រោងចក្រ​ផលិត​ទុរេន​ដ៏​ធំ​នេះ​ទៅកាន់​អ្នកចូលរួម ដែលមាន​មនុស្ស​សរុប​ប្រមាណ ៥០០​នាក់ ។ គ្រឿង​ម៉ាស៊ីន​ទាំងអស់​ដែល​នៅ​ដាក់​ដំណើរការ​នៅក្នុង​រោងចក្រ​នេះ សុទ្ធសឹងតែ​នាំចូល​ពី​ប្រទេស​ចិន​។

តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ ប្រធាន​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ផលិត​ចំណីអាហារ​នេះ លោក Yao Huang Xiao លើកឡើងថា ក្រុមហ៊ុន​នេះ គឺជា​កិច្ចសហការ​រួមគ្នា​រវាង​អ្នកវិនិយោគ​ចិន និង​ថៃ មាណ ៧០០​លាន​បាត​ទៅក្នុង​រោងចក្រ​នេះ ដើម្បី​ដំណើរការ​ទុរេន​ដែលមាន​ប្រភពពី​ចម្ការ​ផ្លែឈើ​ក្នុងស្រុក​សម្រាប់​ផលិត​ឲ្យ​ទៅជា​ទំនិញ​ក្រៀម​ក្នុង​គោលដៅ​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។

​ប្រជាជន​ក្នុងស្រុក​ប្រមាណ ១២០០​នាក់ ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើការ​ក្នុង​រោងចក្រ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Yao ដោយ​បន្ថែមថា ក្រុមហ៊ុន​ក៏​កំពុង​ត្រៀម​បង្វិល​លុយ​ចំនួន ២​លាន​បាត (៦,៥​ម៉ឺន​ដុល្លារ​) ហើយ​អាច​ទិញ​ទុរេន ១២០០០​តោន​ក្នុង​មួយឆ្នាំៗ​ទៀតផង​។ សម្រាប់​ឆ្នាំក្រោយ លោក Yao អះអាងថា ក្រុមហ៊ុន​លោក មាន​ផែន​ការទិញ​ទុរេន​៨​ពាន់​តោន​បន្ថែមទៀត​៕

កែសម្រួល៖ ស៊ាងម៉ី

ប្រភព៖ Bangkok Post

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds