យុវតីខ្មែរម្នាក់ ឡើងភ្នំទឹកកកជប៉ុនកម្ពស់ជាង៣០០០ម៉ែត្រ ឆ្លងកាត់ព្យុះភ្លៀងរហូតបានជោគជ័យ ហើយក៏បានលើកទង់ជាតិខ្មែរនៅទីនោះផងដែរ

ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្តាញសង្គមដោយនារីខ្មែររូបស្រស់ម្នាក់បានបំពេញបំណងរបស់ខ្លួនឡើងលើភ្នំទឹកកកនៅឯប្រទេសជប៉ុន ដែលមានកម្ពស់ដល់ទៅ៣០០០ម៉ែត្រ។ នារីវ័យក្មេងដែលមានឈ្មោះថា លី ចាន់សុជាតា ជាអតីតសិស្សវិទ្យាល័យ សន្ធរម៉ុក សព្វថ្ងៃកំពុងហ្វឹកហាត់បម្រើជួរកងទ័ព និងរស់នៅឯប្រទេសជប៉ុន បានធ្វើឲ្យមហាជនពេញចិត្ត និងមានមោទកភាពជាខ្លាំងចំពោះរូបនាង។ យុវនារីខ្មែរដ៏ស្រស់សោភា និងអង់អាចម្នាក់នេះបានបំពេញមហិច្ឆតារបស់ខ្លួនដោយឡើងភ្នំទឹកកក ហ្វូជី ប្រទេសជប៉ុន ជាមួយក្រុមកងទ័ពជប៉ុនដែលមានរយៈកម្ពស់ដល់ទៅ​៣០០០ម៉ែត្រ កាត់ព្យុះកាត់ភ្លៀង រហូតទទួលបានជោគជ័យ។ លើសពីនេះទៅទៀតពេលដែលនាងបានឡើងទៅដល់ គាត់បានលើបង្ហាញទង់ជាតិខ្មែរ ដែលនេះជាមោទកភាពដែលពោរពេញដោយក្តៅសោមន្សមួយដល់ជាតិ និងប្រជាជនខ្មែរទាំងមូល៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds