ហូឡង់គ្រោងចាត់វិធានការរឹតបណ្តឹងតំបន់ស្ត្រីរកស៊ីផ្លូវភេទក្នុងទូកញ្ចក់
អភិបាលក្រុងស្រីដំបូងរបស់រដ្ឋធានី Amsterdam ប្រទេសហូឡង់ គ្រោងនឹងចាត់វិធានការមួយទៅកាន់ក្រុមស្រ្តីរកស៊ីផ្លូវភេទ ដែលកំពុងតែធ្វើការងារយ៉ាងសកម្មនៅក្នុងទីក្រុងទេសចរណ៍មួយនេះ។ ជាធម្មតាស្រ្តីរកស្រីផ្លូវភេទនៅក្នុងទីក្រុងមួយនេះ តែងបង្ហាញខ្លួននៅទូកញ្ចក់នៅតាមដងផ្លូវសំខាន់ៗក្នុងទីក្រុង ដើម្បីបញ្ចេញកាយវិការទាក់ទាញក្រុមភ្ញៀវទេសចរណ៍ ដែលកំពុងដើរលើដងផ្លូវ។
សម្រាប់លោកស្រី Femke Halsema ដែលជាអភិបាលក្រុងថ្មីវិញបានលើកឡើងថា ឥរិយាបថរបស់ក្រុមស្រ្តីរកស៊ីផ្លូវភេទដូចនេះអាចជារូបភាពមិនល្អដល់ទីក្រុង នឹងធ្វើចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះផងដែរ ព្រោះភ្ញៀវទេចរណ៍ជាស្រ្តីមួយចំនួនមិនចូលចិត្តរូបភាពដូចនេះទេ។
យ៉ាងណាក្តី លោកស្រីបានបន្តថា លោកស្រីនឹងមិនលុបបំបាត់អាជីវកម្មផ្លូវភេទមួយនេះចោលទាំងស្រុងនោះទេ ហើយលោកស្រីគ្រាន់តែស្នើឲ្យផ្ទះបនទាំងនោះត្រូវប្តូរទីតាំងទៅតំបន់ទៅជាយក្រុង ឬតំបន់មួយចំនួនដែលនៅក្រៅទីក្រុងវិញ។ អភិបាលក្រុងរូបនេះបានបញ្ជាក់ផងដែរ មុខរបររកស៊ីផ្លូវភេទគឺជាការងារសុចរិតមួយ ដែលបានជួយបង្កើតឱកាសការងារដល់ស្រ្តី ឲ្យស្រីអាចរស់បានដោយខ្លួនឯង និងធ្វើឲ្យពួកគេនាងជាមនុស្សឯករាជ្យផងដែរ។ លោកស្រីក៏បានបន្ថែមដែរថា លោកស្រីចង់បង្កើតច្បាប់ដែលចាត់ទុកស្រ្តីរកស៊ីផ្លូវភេទគឺបានធ្វើការងារស្របច្បាប់មួយ ដូចបណ្ដាប្រទេសមួយចំនួនផងដែរ៕
អត្ថបទដកស្រង់៖ ស៊ាងម៉ី