ស្ដ្រីជាម្ចាស់ហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ ត្រូវបញ្ជូនខ្លួនទៅតុលាការ

ភ្នំពេញ៖ ស្ដ្រីជាម្ចាស់ទីតាំងម៉ាស្សាបង្កប់សវាផ្លូវភេទ ត្រូវ​កម្លាំងនគរបាលនៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និងការពារអនីតិជន បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

ស្រ្តីម្ចាស់ទីតាំងមានឈ្មោះ ង្វៀង ធីងូធី អាយុ៤០ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ២២B ផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សូមរំលឹកថា កាលពីថ្ងៃទី៤ ខែកក្កដា កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស សហការ​ជា​មួយនគរបាលមូលដ្ឋានខណ្ឌបឹងកេងកង បានចុះប្រតិបត្តិការបង្ក្រាប​ទីតាំងម៉ាស្សា​មួយកន្លែងនៅ​សង្កាត់​​បឹងកេងកងទី២ ខណ្ឌបឹងកេងកង មានបង្កប់សេវាផ្លូវភេទ ដោយឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំងម្នាក់ នារីរងគ្រោះចំនួន៦នាក់៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open