សម្តេច ទៀ បាញ់៖ ទព័បន្តហ្វឹកហាត់ឱ្យបានល្អជាប្រចាំ ដើម្បីការពារជាតិ

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ទោះបី​ជា​កម្ពុជា​មានសន្តិភាព តែកងយោធពលខេមរភូមិន្ទ ត្រូវតែហ្វឹកហាត់ជាប្រចាំ ដើម្បីការពារជាតិ។ នេះបើយោងតាមទំព័រហ្វេសបុកផ្លូវការរបស់សម្ដេចនៅព្រឹកថ្ងៃនេះ​។

សម្តេច ទៀ បាញ់ លើកឡើងដូច្នេះថា៖ «កងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបន្តហ្វឹកហាត់​ឱ្យបាន​ល្អ​ជាប្រចាំ ដើម្បីត្រៀមខ្លួនឱ្យ​បាន​ស្រេច ក្នុងការការពារជាតិមាតុភូមិ បើទោះបីជា កម្ពុជាយើងទទួល​បាន​នូវសុខ​សន្តិភាព​ពេញ​លេញ​រួច​ហើយក្តី»៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds