នី មុន្នីនាថ ត្អូញត្អែរស្នេហាក្រៅឆាកមិនសមបំណងដូចក្នុងកុន…
ភ្នំពេញ៖ ក្រោយបរាជ័យចំណងស្នេហ៍ជាមួយអតីតគូដណ្ដឹងដែលជាអនិកជនរស់នៅក្រៅប្រទេសរហូតឈានដល់ការប្ដឹងផ្ដល់គ្នានៅតុលាការរួចមក នី មុន្នីនាថហាក់ខ្លាចរឿងស្នេហា ខណៈមកទល់នឹងពេលនេះនាងនៅតែមិនទាន់បង្ហាញមុខបុរសដែលមានវាសនាទទួលបានក្ដីស្រលាញ់ពីតារាទឹកភ្នែករូបនេះនៅឡើយនោះទេ។
ទន្ទឹមនិងតារាសិល្បៈមួយចំនួនបានរៀបចំកសាងគ្រួសាររស់នៅយ៉ាងមានសុភមង្គលធ្វើអោយតួស្រីក្នុងរឿង”ទាយាទអសុរ” ព្រលយសារបង្ហាញអោយមហាបានឃើញពីអារម្មណ៍ឯការរបស់នាងនៅលើទំព័រ Instagram ថា«ស្នេហានៅខាងក្រៅនិងមិនបំពេញតាមអ្នកជានិច្ចទេ ការស្វែងរកស្នេហានៅខាងក្រៅអាចធ្វើឲ្យអ្នកមានអារម្មណ៍ថានៅខាងក្នុងខ្លួនទទេស្អាត»ពាក្យពេចន៍រំលេចសារពោរពេញយការខកបំណងរបស់តួស្រីរូបនេះបានជំរុញចិត្តអ្នកគាំទ្ររបស់នាងអោយចូលខមម៉ិនបន្តថា«នៅខាងក្រៅមិនសមក៏មិនប្រកដខាងក្នុងសមដែរបង អាចមកពីមិនមែនគូច្រើនជាង»។