ពេលនេះ បញ្ញាសិទ្ធ ថាលោកនឹងប្តឹងបកពីបទបរិហាកេរ្តិ៍ ទារសំណង១០ម៉ឺនដុល្លារវិញ ព្រោះតែ..!!
ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយលោក កា បញ្ញាសិទ្ធ ត្រូវបានគេប្តឹងទាមទារសំណងចំនួន៥ម៉ឺនដុល្លារ ពីបទរំលោភលើសេចក្តីទុកចិត្ត យោងតាមពាក្យបណ្តឹងដែលភាគីបានប្តឹងបានបញ្ជាក់ថាកាលពីឆ្នាំ២០១៧លោក បញ្ញាសិទ្ធិ បានខ្ចីប្លង់ដីទៅបញ្ជាំនៅធនាគារខ្ចីលុយ១ម៉ឺនដុល្លារអាមេរិក រហូតមកដល់ឆ្នាំ២០១៩ហើយមិនឃើញលោកទៅសងលុយ ហើយធនាគារចេះតែមកតាមទារបំណុលពីម្ចាស់ប្លង់ដី។ ដោយគណនីហ្វេសប៊ុកឈ្មោះ Ma Nuk បានរៀបរាប់ថា៖ “សូមអញ្ជេីញលោក កា បញ្ញាសិទ្ធ មុខរបរសិល្បករ យកលុយមកបង់ធនាគារ សាមិក រយៈពេលប្រាំបីខែហេីយ ឫក៏មកតុលាការរាជធានីភ្នំពេញ មកដីកានៅផ្ទះចាស់ ក្រុម8 សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ពីបទ រំលោភលេីសេចក្តីទុកចិត្ត(ឆបោកគេ)ដូចមានឯកសារភ្ជាប់មកជាមួយស្រាប់”។
ក្រោយពេលដែលទទួលនូវដំណឹងនេះ លោក កា បញ្ញាសិទ្ធ ក៏បានធ្វើការឆ្លើយតបថា៖ “ចិញ្ចឹមគេនិងជួយឧបត្ថម្ភគ្រួសារគេរយៈពេលជិត២ឆ្នាំចុងក្រោយបានត្រឹមខ្មាស់គេ ឪម៉ែអេីយ លោកលោកម្ចាស់អេីយ ទទួលស្គាល់ការពិតទេ ឬ ក៏ចង់អោយទេវតាបរាមុខទាំងគ្រួសារ អាចាស់មិនដឹងចាស់ចង់អោយមហាជនដឹងការពិត។ ហាអាចាស់មិនដឹងចាស់ បំពានមេសហា រស់បានមាណឆ្នាំទៀត ឪលោកព្រះអេីយជាសាក្សី ជាឪពុកបង្កេីត ម្តាយចុង បងស្រីចុង រួមគ្នាសាហាវណាស់ ទេវត្តាអេីយ ឯងខំអោយផ្ទះនៅ ខំសុំការងារនៅ RCA អោយធ្វេីនិងនៅផ្ទះសុីបាយ ៣ខែ ចុងក្រោយ បានត្រឹមចឹងហូ មីចោរលួចលុយនៅ រ៉ាយុទ្ធ ហ្វេនសិន មីចោលឥតអៀនខ្មាស់ តុលាការ ខលលីងនាង ទេវត្តានឹងទទួលពួកថោកទាបជាមិនខាន see you soon”។ ក្នុងនោះលោកក៏បានប្រកាសថាលោកនឹងប្តឹងបកទៅវិញពីបទ បរិហាកេរ្តិ៍ ទាមទារសំណង១០ម៉ឺនដុល្លារ ដោយលោក បញ្ញាសិទ្ធិ បានរៀបរាប់ថា៖ “ខ្ញុំបញ្ញាសិទ្ធសូមប្រកាសដល់សារព័ត៍មានទាំងអស់អោយបានដឹងថា ខ្ញុំនឹងប្តឹងដល់ក្រុមគ្រួសារលោក សី មានុ ដែលបានប្តឹងខ្ញុំទាមទា ៥ម៉ឺនដុល្លារ ខ្ញុំប្តឹងវិញទាមទារចំនួន ១០ម៉ឺនដុល្លារ ពីបទបរិហាកេរ្តិ៍ ខ្ញុំវិញ ខ្ញុំនឹងធ្វេីសន្និសិទ្ធសារព័ត៌មានអោយមហាជនបានដឹងពីរឿងនេះវាយ៉ាងមេ៉ច មាសសុទ្ធមិនខ្លាចភ្លេីង ប្រទេសកម្ពុជា ពិតជាមានយុត្តិធម៍ 100% ដែលខ្ញុំជាសិល្បៈកររបស់កម្ពុជា”៕