ព្រះសីហនុ៖ ក្រោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល​ខេត្ត​ព្រះ​​សី​ហ​នុ​ កម្លាំងនគរបាលចរាចរណ៍ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានចាប់​រថ​យន្ត​តាក់ស៊ីបើកបរដោយជនជាតិចិន ៣នាក់ ដែលធ្វើចរាចរណ៍ក្នុងក្រុងព្រះសីហនុ។

មន្ត្រីនគរបាលបន្តថា ការឃាត់ចាប់រថយន្តតាក់ស៊ីនេះ ក្រោយឃើញមានរថយន្តតាក់ស៊ីពណ៌បៃតង បើកបរដោយជនជាតិចិន បើកបរក្នុងក្រុងព្រះសីហនុ ខុសប្រក្រតី។

លោក អុី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចណ៍ បានឲ្យដឹងថា ជាជំហានដំបូងមានរថយន្តតាក់​ស៊ីប្រភេទនេះចំនួន ៣គ្រឿង បើកបរដោយជនជាតិចិន ត្រូវបាន​ឃាត់​ចាប់ ហើយត្រូវកម្លាំងជំនាញឃាត់ខ្លួននាំយក​មកកាន់ការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក ដើម្បី​ធ្វើការសាកសួរ និងដោះស្រាយតាមគោលការណ៍ច្បាប់។

រថយន្តដែលសមត្ថកិច្ចឃាត់នេះរួមមាន៖

១៖ រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ 2L-4842 បើកបរដោយឈ្មោះ CHEN QILIN ភេទ ប្រុស អាយុ ២៧ឆ្នាំ,​២៖ រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាក​លេខ​ភ្នំពេញ 2P-2330 បើកបរដោយឈ្មោះ GAN MENG ភេទ ប្រុស អាយុ ៣១ឆ្នាំ,៣៖ រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ 2I-3423 បើកបរដោយឈ្មោះ NONG KE ភេទ ប្រុស អាយុ ៤១ឆ្នាំ ៕

អត្ថបទ៖ សុខ លាភ