ម៉ាស្សា​តែ​១​ម៉ឺន​ទេ តែបើ​កម្តៅ​សាច់ដុំ​១​ដង​១៥​ទៅ​២០​ដុល្លារ

កម្លាំង​មាន​សម្ថ​កិច្ច​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​បំរើ​ផ្លូវភេទ​មួយ​កន្លែង​ឃាត់ខ្លួន​ស្ត្រី​៧​នាក់ កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​នគរបាល​មូលដ្ឋាន បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ម៉ាស្សា​យីហោ «​កោស​ជប់​ម៉ាស្សា​១​ម៉ឺន​រៀល​»​ដែល​មាន​បង្កប់​សេវា​បំរើ​ផ្លូវភេទ ដោយ​បាន​ឃាត់ខ្លួន​ស្ត្រី​ចំនួន​៧​នាក់ ក្នុង​នោះ​ស្ត្រី​ម្ចាស់​ទីតាំង​ម្នាក់​នារី​រង​គ្រោះ​ចំនួន​៦​នាក់ ។

ប្រតិបត្តិការ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​០០​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​ម៉ាស្សា​យី​ហើ «​កោស​ជប់ ម៉ាស្សា​១​ម៉ឺន​រៀល​» ផ្ទះ​លេខ​២២B ផ្លូវ ២៨៨ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មានការ​ចង្អុលបង្ហាញ​អំពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ការ​ចុះ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោកស្រី ស៊ី វណ្ណ​នី ព្រះរាជអាជ្ញា​រង អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង លោក ឩ​ត្តម​សេនីយ៍​ទោ ចាន់ កិត្តិ​ខុ​ម ស្នងការ​រង​ទទួល​ដឹកនាំ​ការងារ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​កោស​ជប់ និង​ម៉ាស្សា បង្កប់​សេវា​បំរើ​ផ្លូវភេទ ១​ម៉ឺន​រៀល​មួយ​កន្លែង​ខាងលើ​នា​ពេល​នេះ​តែ​ម្តង ។

តាម​ប្រភព​ដដែល​បា​ម​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​កម្លាំង​មាន​សម្ថ​កិច្ច​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ស្ត្រី​ម្ចាស់​ទីតាំង​ម្នាក់​ឈ្មោះ ង្វៀ​ង ធី​ងូ​ធី អាយុ​៤០​ឆ្នាំ ស្នាក់​នៅផ្ទះ​ខាងលើ និង​ស្ត្រី​វ័យក្មេង​រង់ចាំ​ទទួល​សេវា​បំរើ​ផ្លូវភេទ​ចំនួន​៦​នាក់ រួម​ទាំ​ស្រោមអនាម័យ​ដែល​ប្រើប្រាស់​រួច​ហើយ និង​មិន​ទាន់​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ទីតាំង​ម៉ាស្សា​កោស​ជប់​យីហោ «​កោស​ជប់​ម៉ាស្សា​១​ម៉ឺន​រៀល​» ចាប់ផ្ដើម​បើក​បម្រើសេវា​ចាប់ពី​ម៉ោង​៩​ព្រឹក​រហូត​ដល់​យប់​ជ្រៅ​រំលង​អធ្រាត្រ​ដោយ​មាន​នារី​ក្មេង​ចំនួន​៦​នាក់ ក្នុង​នោះ​ជា​អនីតិជន​ចំនួន​២​នាក់ រង់ចាំ​ភ្ញៀវ ចូល​មក​ម៉ាស្សា​ធម្មតា​តម្លៃ​១​ម៉ឺន​រៀល រយៈពេល​១​ម៉ោង និង​រួម​ភេទ​តម្លៃ​ចាប់ពី​១៥​ដុល្លារ ទៅ​២០​ដុល្លារ ក្នុង​មួយ​ដង ។

ក្រោយ​ពេល​បញ្ចប់​ប្រតិបត្តិការ​នេះ​កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​បញ្ជូន​ខ្លួន​ស្ត្រី​ជា​ម្ចាស​យ​ទីតាំង​ម្នាក​យ​ខាងលើ និង​នារី​វ័យក្មេង​រង​គ្រោះ​ទាំង ៦​នាក់ រួម​ទាំង​ស្រោមអនាម័យ​ប្រើប្រាស់​រួច និង​មិន​ទាន់​ប្រើ​មួយ​ចំនួន​ធំ​ជា​វត្ថុ​តាង​បាន​នាំ​យក​មក​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ដើម្បី​បន្ត​ការ​សាកសួរ ។

សូម​បញ្ជាក់​ផង​ដែរ​ក្រោយ​បញ្ជ​ប់​ការ​សាកសួរ ស្រី​ម្ចាស់​ទីតាំង​ត្រូវ​បាន​នគរបាល​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ចំណែក​នារី​រង​គ្រោះ​ទាំង​៦​នាក់​នោះ​នឹង​ធ្វើការ​ប្រគល់​ជូន​ខាង​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds