នៅក្នុងសង្គ្រាមគ្រឿងញៀនរបស់លោក Rodrigo Duterte មានប្រទេសច្រើនជាង ២០ ស្នើឱ្យ U.N. ដាក់ការស៊ើបអង្កេតលើការសម្លាប់យ៉ាងរង្គាល

ក្រុមសកម្មជនបាននិយាយថា ប្រទេសជាង ២០ បានកំពុងអំពាវនាវអង្គការសហប្រជាជាតិ (U.N.) ឱ្យមានការស៊ើបអង្កេតលើការសម្លាប់មនុស្សរាប់ពាន់នាក់ នៅក្នុងសង្គ្រាមគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។ ពួកគេបាននិយាយថា ប្រទេសអ៊ីស្លង់ក៏បានបញ្ជូនសេចក្តីព្រាងដំណោះស្រាយ ដែលគាំទ្រដោយរដ្ឋអ៊ឺរ៉ុបភាគច្រើន។ សេចក្តីព្រាងនោះគឺដើម្បីជំរុញឱ្យរដ្ឋាភិបាលរារាំងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ហើយវាជាលើកដំបូងហើយដែលក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវបានស្នើឱ្យដោះស្រាយវិបត្តិនេះ។

រដ្ឋាភិបាលរបស់លោក Duterte បានអះអាងថា មានអ្នកជួញដូរគ្រឿងញៀនចំនួនជាង ៥,០០០នាក់ ប៉ុណ្ណោះដែលត្រូវបានសម្លាប់ដោយប៉ូលីសអំឡុងពេលបង្ក្រាប។ ប៉ុន្តែក្រុមសកម្មជនបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២៧,០០០នាក់ ត្រូវបានសម្លាប់ តាំងតែពីលោក Rodrigo Duterte ឡើងកាន់តំណែងក្នុង ឆ្នាំ២០១៦ តាមរបៀបនៃការកម្ទេចឧក្រិដ្ឋកម្ម៕

កែសម្រួល៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds