គំនិតល្អ! សាកលវិទ្យាល័យភូមិន្ទភ្នំពេញបង្កើតកន្លែងបណ្តុះវប្បធម៌មួយ ដែលអ្នកអាចចែករំលែកទៅអ្នកដែលខ្វះខាត

(ភ្នំពេញ)៖ យោងតាមការផុសលើផេកហ្វេសប៊ុករបស់ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៩ នេះថា [ អ្នកខ្លះ “មានលេីស”​ អ្នកខ្លះ​ “អត់ជ្រុល”​ ដែលជាហេតុធ្វេីឲ្យយេីងទាំងអស់គ្នាគិត។ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ យេីងបាន​ និងកំពុងបណ្តុះនូវវប្បធម៌ចែករំលែកមួយ​ ដែលអ្នកមានលេីស​ ចេះចែករំលែកនូវអ្វីដែលខ្លួនមានទៅដល់អ្នក​ដែលអត់ជ្រុល។ អ្នកមានលេីសនៅទីនេះ​ មិនសំដៅរហូតដល់សេដ្ឋី​ ឬអ្នកឧកញ៉ាអ្វីឡេីយ​ ប៉ុន្តែជាអ្នកដែលយល់ថា​ ខ្លួនអាចមានអ្វីចែករំលែកដល់អ្នកដ៏ទៃដែលត្រូវការជាចាំបាច់។

យេីងជឿថា​ កាយវិការនេះ​ មិនត្រឹមតែជាការចែករំលែក​ ប៉ុន្តែជាការបណ្តុះវប្បធម៌នៃការសណ្តោស។ ]

សូមបញ្ជាក់ថា ការចាប់ផ្តើមទទួលបរិច្ចាគពីថ្ងៃទី ០៥ កក្កដា ឆ្នាំ២០១៩នេះ ដែលមានទីតាំងនៅក្រោយ ក្លឹបហាត់ប្រាណ សាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ទាល់តែម្ដង ៕

អត្ថបទ៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds