ACU ស្នើអោយកោះសន្តិភាព ធ្វើការកែតម្រូវខ្លឹម​សារ​ មេឈ្មួញឈើនៅសៀមរាបជាមន្ត្រី ACU

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើរពុករលួយខេត្ត ACU បានចេញប្រតិកម្ម ចំពោះការចេញផ្សាយនេះ​ កាសែតកោះសន្តិភាពចេញផ្សាយនៅព័ត៌មាន ក្រោមថំណងជើងថា លទ្ធផល​ដែល​រក​ឃើញ​ក្នុង​សណ្ឋាគារ​«​អង្គរ​អេ​រ៉ា​»​ដែល​ល្បី​បំផុត​ជួញដូរ​ឈើ ដោយចោទថាមេឈ្មួញឈើដ៏ធំនេះជាមន្ត្រី ACU ។

សេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះបានអោយដឹងថា កាលពីព្រឹកថ្ងៃទី៥ ខែកក្កដានេះ កាសែត​កោះ​សន្តិ​ភាព បានចេញផ្សាយនៅអត្ថបទព័ត៌មាន​ ក្រោមថំណងជើងថា លទ្ធផល​ដែល​រក​ឃើញ​ក្នុង​សណ្ឋាគារ​«​អង្គរ​អេ​រ៉ា​»​ដែល​ល្បី​បំផុត​ជួញដូរ​ឈើម្ចាស់​សណ្ឋាគារ​អង្គរ អេ​រ៉ា និង​ម្ចាស់​ឈើ​នោះ មានឈ្មោះ ស៊ី​ណា ភេទ​ប្រុស អាយុ​ប្រហែល​៥០​ឆ្នាំ និង​ជា​មន្ត្រី​ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ខេត្ត ។ សំណង់​គ្មាន​ច្បាប់ និង​ឈើ​ល្មើសច្បាប់​រហូត​រាប់រយ​រាប់​ពាន់​ម៉ែត្រគូប​នេះ ជា​របស់​មន្ត្រី​ថ្នាក់​ធំ​ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ប្រចាំ​ខេត្តសៀមរាប​ម្នាក់ ហើយ​ក៏​ជា​ថៅកែ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ផង​ដែរ ។

អង្គភាពប្រឆាំងអំពើរពុករលួយខេត្ត ACU សូមជម្រាប់ជូនសាធារណៈជនមេត្តាជ្រាបថា ពុំមានឈ្មោះ ស៊ី​ណា ​ជា​មន្ត្រី​ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ទេ។ ក្នុងន័យនេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) សូមអោយសារព័ត៌មានកោះសន្តិភាព ធ្វើការកែតម្រូវខ្លឹម​សារ​ដែល​បាន​ចុះ​ផ្សាយ​ក្នុអត្ថបទ​ខាង​លើ​នេះ​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds