អភិបាលខណ្ឌពោធិ៍សែនជ័យឈប់យោគយល់ទៀតហើយចំពោះការសង់រោងការ-បុណ្យ រំលោភលើចំណីផ្លូវ

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកក្កដានេះ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចេញ​សេចក្ដីជូន​ដំណឹងដល់បងប្អូនទាំងអស់ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអោយបានជ្រាបទាក់ទងការសង់រោងការ រោងបុណ្យ ឬពិធីផ្សេងដែលប៉ះពាល់ដល់ចំណីផ្លូវសាធារណៈ និងបង្ករផលរំខាន​ដល់អ្នកធ្វើ​ដំ​ណើរផងដែរ។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងនោះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ៖

ទាក់ទងបញ្ហានេះ លោក​ឃួ​ង ស្រេង អភិបាលរាជធានីភ្នំពេញ​ធ្លាប់បានចេញចំណាត់​ការរួចទៅហើយ​កាល​ពីពេលកន្លងទៅ «លោក​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ខណ្ឌ សង្កាត់ និង​កំលាំង​មាន​សមត្ថកិច្ច ត្រូវ​ចុះ​ត្រួតពិនិត្យ​ឲ្យ​បានជា​ប្រចាំ​ ចំពោះ​ការ​សាងសង់​រោង​បុណ្យ​ ​រោងការ ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ ដែល​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់ ​នា​ពេល​កន្លង​មក​នោះ គួរ​​ម្ចាស់​រោង​បុណ្យ ឬ​រោងការ រក​ទីតាំង​ណា​ ដែល​សម​ស្រប មិន​ប៉ះពាល់​ផ្លូវ​សាធារណៈ​ ដូច​ជា ទី​អារាម តាម​ភោ​ជនី​យ​ដ្ឋា​ន ឬ​ទីតាំង​ណា​ដែល​​សមរម្យ» ​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds