សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់ខ្លួនទណ្ឌិត សម រង្ស៉ី បញ្ចុលគុក

 

(ភ្នំពេញ)៖ ថ្លែងក្នុងជំនូប ជាមួយប្រជាពលរដ្ឋខ្មែរ មកពីសហគមន៍ស្វីស ជាង១២០០នាក់ នាយប់​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន មិនជឿថា ទណ្ឌិត សម រង្ស៉ី នឹងហ៊ាន​ចូល​ប្រ​ទេស​កម្ពុ​ជា ដូចអ្វីដែលោកបានប្រកាសនោះទេ។ ប៉ុន្តែសម្រាប់អ្នកដែលមានដីកាចាប់ខ្លួន គឺត្រូវតែ​ចាប់​បញ្ចូល​ក្នុង​ពន្ធនាគារ ចំណែកជនបរទេសដែលចង់អមដំណើរដោយមិនមានទិដ្ឋាការ នឹងមិនអនុញ្ញាត​ឱ្យចូលមក​កម្ពុ​ជា​ទេ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានភូតម្តងហើយម្តងទៀតថា លោកនឹងចូលមកប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៩នេះ ហើយការចូលមកនេះគឺដើម្បីចាប់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន ថា សម្រាប់ពលរដ្ឋកម្ពុជាដែលចង់ចូលមកប្រទេសកម្ពុជា ជាសិទ្ធិរបស់បងប្អូន គ្មាននរណាហាមឃាត់ទេ ទៅពេលណាក៏បានដែរ។ សម្តេចបានបញ្ជាក់បន្តថា មិនមែនសម្តេច​ជាអ្នក​កំ​ណត់​ឱ្យចូល ឬមិនចូលនោះទេ ប៉ុន្តែអ្នកមានដីការជាប់ខ្លួនត្រូវតែទៅចូលគុក។ ដោយឡែក​ជនបរទេស​ចូល​កម្ពុជាត្រូវសុំទិដ្ឋាការ បើមិនដូច្នេះមិនអនុញ្ញាតឱ្យចូលនោះទេ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds