ឃាត់ខ្លួនជនជាតិចិនដែលផ្គើន​ បន្តសាងសង់សំណង់ ក្នុងពេលហាមឃាត់ បណ្តោះអាសន្នទុកមួយប់ជាការព្រមាន

ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានបញ្ជាអោយ​ឃាត់​ខ្លួន​កម្មករសំណង់ ជនជាតិចិនចំនួន២នាក់ ដែលមិន​ស្តាប់តាម ការណែនាំ របស់អាជ្ញាធរ ដោយនៅផ្គើន​បន្ត​ធ្វើ​ការសាងសង់អគារ​ ដែលអាជ្ញាធរបានហាម​ឃាត់បណ្តោះអាសន្ន។ នេះគឺជា សារមួយ ព្រមានជាទូទៅ​ដល់គ្រប់ការដ្ឋានសំណង់ទាំងទ្បាយ ដើម្បីឲ្យ​មាន​ការ​គោរពច្បាប់ក្នុងការសាងសង់នៅក្នុង ខេត្តព្រះ​សីហ​នុ​។ នេះបើយោងតាមប្រភពពីហ្វេសបុកផរកឈ្មោះ ប្រជាជនខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២ ខែកក្កដា នេះ ឯកឩត្តមអភិបាលខេត្ត បានដឹកនាំ​មន្ត្រីជំនាញ​ចុះពិ​និត្យ ការដ្ឋានសំណង់គ្រោងដែកចំនួន ៣ទីតាំង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និង បាន​ធ្វើ​ការណែនាំឱ្យ មេការសំណង់បញ្ឈប់សកម្មភាពសាងសង់ ដោយរងចាំ ត្រួតពិនិត្យល​ក្ខណ:បច្ចេក​ទេស​រួចរាល់សិន ទើបអាចឱ្យ ដំណើរការសាងសង់បន្ត។
អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds