នារីម្នាក់នេះ បោះបង់ឱកាសធ្វើជាតារា Kpop ក្រោយម្ចាស់ផលិតកម្ម ប្រាប់ឲ្យនាងស្រាតសំពត់ បង្ហាញរូបរាង
កាលពីថ្មីៗនេះ តារាម៉ូដែលក៏ដូចជា Youtuber ដ៏មានប្រជាប្រិយភាពមួយរូបនាង Kwon Hyukjeong បានបង្ហោះវីដេអូមួយទម្លាយពីការពិតនូវហេតុផលដែលនាង បោះបង់ឱកាសធ្វើជាតារាចម្រៀង Kpop ដោយលើកយកហេតុផលស្ទើរតែមិនគួរឲ្យជឿមួយ។
ក្នុងនោះដែរ នាង Kwon Hyukjoeng បាននិយាយថា៖ “ខ្ញុំមកផលិតកម្មមួយ ហើយក៏បានទៅកន្លែងហាត់រាំនៅទីនោះ។ កន្លែងហាត់រាំនៅទីនោះពិតជាតូចចង្អៀតណាស់ វាតូចស្ទើរតែពិតទំហំព្យាណូតែប៉ុណ្ណោះ ជាមួយនឹងក្បាលមេក្រូមួយ និងមានម្ចាស់ផលិតកម្មនៅក្នុងនោះដែរ”។ នាងបានបន្តទៀតថា៖ “ភ្លាមៗនោះ ម្ចាស់ផលិតកម្មបានឲ្យខ្ញុំអង្គុយជិតគាត់ ហើយគាត់បានប្រាប់ឲ្យខ្ញុំសើយសំពត់ឡើងដើម្បីមើលជើង និងរូបរាងរបស់ខ្ញុំ ដោយគាត់បានលើកយកហេតុផលថា នឹងគួរយកខ្ញុំទៅកែកុនត្រង់ចំណុចណាខ្លះ នៃដងខ្លួន។ គ្រាន់តែលឺបែបនេះ ខ្ញុំក៏ចាប់ផ្តើមបោះបង់ក្តីស្រម៉ៃធ្វើជាតារាភ្លាម។ ហើយខ្ញុំគិតទៀតថា បើសិនជាខ្ញុំចុះកុងត្រាជាមួយពួកគេ ខ្ញុំនឹងអាចមានរឿងរ៉ាវស្មុគស្មាញកាន់តែច្រើនជាងនេះ”។
ទោះជាយ៉ាងណាក្តី ទាំងនេះគឺជាអ្វីដែលនាង Kwon Hyukjeong លើកឡើងអំពីមូលហេតុដែលរូបនាង បោះបង់ឱកាសធ្វើជាតារាចម្រៀង Kpop។ ក៏ប៉ុន្តែមិនមែនគ្រប់ផលិតកម្មចម្រៀងនៅកូរ៉េសុទ្ធតែ មានការធ្វើបែបនេះទាំងអស់នោះទេ ព្រោះវាគ្រាន់តែជាផ្នែកមួយ នៃផលិតកម្មមួយចំនួនតូចនៅក្នុងប្រទេសកូរ៉េតែប៉ុណ្ណោះ៕