លោក សម រង្ស៊ី ថាលោកហ៊ុន សែន បានជួលមនុស្ស​ឲ្យមកស្វា​គមន៍​ នៅស្វិស

ភ្នំពេញ ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញមក​ដល់ទឹកដីទី​ក្រុង​ហ្សឺ​ណែវ ប្រ​ទេស​ស្វីស ប្រកបដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី​សំណាក់​បងប្អូន ប្រ​ជា​​ពល​រដ្ឋនៅរស់ប្រទេសស្វីស លោក សម រង្ស៊ី ថាលោកហ៊ុន សែន បានជួលមនុស្ស​ឲ្យមកស្វា​គមន៍​គាត់។

សរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក នៅរសៀលថ្ងៃទី៤ ខែកក្កដា នេះ លោក សម រង្ស៊ី បានអោយដឹងថា លោក ហ៊ុន សែន បានជួលមនុស្សឲ្យមកស្វាគមន៍គាត់ ដោយឲ្យកម្រៃពី ២០០ ដុល្លារ ទៅ ២០០០ ដុល្លារ ម្នាក់ អាស្រ័យលើមកពីជិត-ឆ្ងាយ។

លោកបន្ថែមថា តែចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិវិញ គឺមកដោយចិត្តឯង ហើយ​ចេញ​ថ្លៃធ្វើ​ដំ​ណើរ​ដោយខ្លួនឯង ដូចយុវជនខ្មែរ នៅប្រទេសកម្ពុជាអញ្ចឹងដែរ កាលពេល​ចូលរួម​ដង្ហែក្បួន​រៀបចំ​ដោយ​គណបក្សសង្គ្រោះជាតិ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds