មានមោទនភាពណាស់! នំបញ្ចុកខ្មែរបានទៅដល់ទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក

កាលពីយប់ម៉ិញនៅក្នុងកម្មវិធីសង្គម និងវប្បធម៍លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានថ្លែងថា ” ខ្ញុំពិតជារីករាយ ដែលនំបញ្ចុកខ្មែរបានមកដល់ទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO) កាលពីយប់មិញ នៅក្នុងកម្មវិធីសង្គម និងវប្បធម៌។

ដូចយើងដឹងហើយថា នំបញ្ចុកគឺជាអត្តសញ្ញាណនំរបស់ជាតិយើង ដែលបង្ហញពីសាមគ្គីភាពស្អិតរមួតវេញត្របាញ់ចូលគ្នាដូចជាចង្វាយនំបញ្ចុក ដែលមានគ្រឿងផ្សំជាច្រើននាំមកនូវក្លិនដ៏ឈ្ងុយនិងរសជាតិដ៏ឆ្ងាញ់ ពិសារដែលនាំមកនូវសុខភាពពិតៗ។

យើងចូលរួមអោយតម្លៃលើកតម្កើងម្ហូបអាហារ និងនំចំណីខ្មែរអោយបានកាន់តែទូលំទូលាយនៅក្នុងពិធី សំខាន់ៗតូចធំទាំងក្នុង និងក្រៅប្រទេស ” ៕

អត្ថបទ៖ ស៊ាងម៉ី

ប្រភព៖ ផេក Samdach hun sen, Cambodian prime minister

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds