ក្រសួងអប់រំបង្ហាញមុខវិជ្ជាជម្រើសក្នុងការប្រឡងបាក់ឌុប នាពេលខាងមុខនេះ

(ភ្នំពេញ)៖នៅមុននេះបន្ដិច ក្រសួងអប់រំយុវជន និងកីឡា បានចេញចេញព័ត៌មានស្ដីពី វិញ្ញាសា​នៃ​មុខ​វិជ្ជា​ជម្រើស​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិក្នុងឆ្នាំ២០១៩នេះ។

ដោយក្នុងនោះតាមការបញ្ជាក់នៅក្នុងលិខិតរបស់ក្រសួងអប់រំ យុវជន​ និងកីឡា បានបង្ហាញថា សម្រាប់មុខវិជ្ជាជម្រើសក្នុងការប្រឡងមាន៖

១. សម្រាប់ថា្នក់វិទ្យាសាស្ដ្រ៖  ប្រវត្ដិវិទ្យា

២. សម្រាប់ថា្នក់វិទ្យាសាស្រ្ដសង្គម៖  ផែនដី និងបរិស្ថានវិទ្យា

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះ និងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខ៕

កែសម្រួល៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds