រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងចូលឆ្លើយបំភ្លឺនៅរដ្ឋសភានាព្រឹកនេះ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា នឹងដឹកនាំប្រតិភូចូលឆ្លើយបំភ្លឺនៅរដ្ឋសភា។ ការចូលបំភ្លឺនេះ គឺពាក់ព័ន្ធការរៀបចំវិស័យយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ដោយមានការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអោយដឹងថា លោក អង្គ វង្សវឌ្ឍានា នឹងចូលឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការរៀបចំវិស័យយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ច្បាប់តុលាការ ការដោះស្រាយវិវាទក្រៅប្រព័ន្ធ ការលើកកម្ពស់សមត្ថភាពខាងតុលាការ និងការលើកកម្ពស់សមត្ថភាពរបស់មន្ត្រីតុលាការជាដើម៕
អត្ថបទ៖ សុខ លាភ