ណា សាឌី មានសម្រស់ស្អាតប្លែកភ្នែក លើទឹកដីអង្គរ!
សៀមរាប៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាណា សាឌី បច្ចុប្បន្នកាន់តែមានសន្ទុះប្រជាប្រិយភាពកាន់តែខ្លាំងឡើង នៅក្នុងការងារសិល្បៈ ស្របពេលដែលការងារមុខជំនួញផ្ទាល់ខ្លួន ក៏កាន់តែជោគជ័យគួរឲ្យកត់សម្គាល់។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ បន្ទាប់ពីទំនេរពីការងារសិល្បៈភ្លាម តារាស្រីរូបនេះក៏បានធ្វើការដើរលេងកម្សាន្ត ជាមួយនឹងទេសភាពនៅក្នុងស្រុកខ្មែរ នៅលើទឹកដីអង្គរ ពោរពេញដោយភាពរីករាយតែម្តង។
មិនត្រឹមតែប៉ុណ្ណោះ នាងបានធ្វើការតែងខ្លួន យ៉ាងស្រស់ស្អាតនៅក្នុងឈុតរ៉ូបពណ៌ខៀវ អមជាមួយBackground ប្រាសាទអង្គរវត្ត យ៉ាងមើលទៅគួរឲ្យទាក់ទាញ និងស្រស់ស្អាតប្លែកភ្នែកតែម្តង។
ជាមួយនឹងរូបភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នា សរសើរដល់នាងគ្រប់គ្នា ដែលទោះបីជាលេងខ្លូនបែបណា ក៏មើលទៅឃើញស្អាតបែបនេះដដែល ជាពិសេសនោះគឺមុខមាត់របស់នាងតែម្តង៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ