លោក អ៊ុំ សំអាន ចោទលោក ហ៊ុន សែន ថាបាន​បញ្ជា​អោយ​​​សម្លាប់​បាតុ​ករ រួមទាំងធ្វើគត់ព្រះសង្ឃ

 

ភ្នំពេញ៖ អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន បានចោទលោក ហ៊ុន សែន ថាបាន​បញ្ជា​អោយ​​​សម្លាប់​បាតុ​ករ រួមទាំងធ្វើគត់ព្រះសង្ឃក្នុងមហាបាតុកម្មបដិសេធ​លទ្ធផលបោះឆ្នោត​និង​ទាម​ទារ​អោយលោក ហ៊ុន សែន ចុះចេញពីតំណែងឆ្នាំ១៩៩៨។

លោក អ៊ុំ សំអាន បានសរសេរនៅក្នុងទំព័រហ្វេសបុករបស់លោកនៅរសៀលថ្ងៃទី៣ ខែកក្កដា នេះថា លោក ហ៊ុន សែន បានបញ្ជាអោយសម្លាប់បាតុករ រួមទាំងធ្វើគត់ព្រះសង្ឃក្នុងមហាបាតុកម្មបដិសេធ​លទ្ធផលបោះឆ្នោតនិងទាមទារអោយលោក ហ៊ុន សែន ចុះចេញពីតំណែងឆ្នាំ១៩៩៨។

លោកបន្តថា ខ្ញុំជាថ្នាក់ដឹកនាំនិស្សិតនាពេលនោះ ដែលបានដឹកបាតុករនិស្សិត បានចូលរួមស្រាវជ្រាវ​ជា​មួយអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បានរកឃើញ ការស្លាប់របស់បាតុករនិស្សិត ព្រះ​សង្ឃ​និងប្រជាពលរដ្ឋប្រមាណ៥០ នាក់ ទាំងក្នុងកំឡុងពេលបាតុកម្ម និងចាប់ទៅសម្លាប់រួចកប់​នៅក្រៅ​ក្រុង ចងស្លាបសេកធ្វើគត់ព្រះសង្ឃដោយបោះទំលាក់ទឹកទន្លេមេគង្គ។

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds