ព្រឹកនេះ​ លោក យន្ត មីន ត្រូវប្រកាសចូលកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ ជាផ្លូវការ

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រកាសចូលកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ ជូនលោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ចូលកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ រួម​ទាំង​បំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤)ផងដែរ ។

លោក យន្ត មីន ក្រោយបានស្នើរសម្តេចតេជោ ហ៊ុន សែន លាលែងចេញពីតំណែង បន្ទាប់ពីមានកំហុស​រដ្ឋ​បាល ធ្វើអោយកើតមានឧបទ្ទវហេតុបាក់រលំអគារគ្មានច្បាប់កម្ពស់៧ជាន់ បណ្តាលអោយ​ស្លាប់​មនុស្ស​ចំនួន២៨នាក់និងរងរបួសចំនួន២៦នាក់

លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ​ដំ​ឡើង​ឋារន្តនសក្តិជានាយឧត្តមសេនីយ៍ផ្កាយ៤ និង តែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds