លោក គួច ចំរើន ៖ ការដ្ឋានសំណង់គ្រោងដែកទាំងអស់ត្រូវផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្ន

ព្រះសីហនុ៖ លោក គួច ចំរើន រួមជាមួយមន្ត្រី​មន្ទីររៀបចំដែនដី​ និងមន្ត្រីសាលាខេត្ត​ប្រធានមន្ទីរ​ព័ត៌​មាន​បានចុះពិនិត្យមើលការដ្ឋានសំណង់សង់ពីគ្រោងដែកនៅក្នុងមូលដ្ឋានសង្កាត់លេខ ៤ ក្រុង​ព្រះ​សី​ហនុ និងការដ្ឋានដែលជាគម្រោងវិនិយោគរបស់អ្នកវាយោគចិនចំនួន៣ នៅថ្ងៃទី២ ខែកក្កដា នេះ។

ជាមួយគ្នានេះដែរ លោក អភិបាលខេត្ត បានណែនាំឲ្យម្ចាស់ការ​ដ្ឋានសំណង់​គ្រោងដែក ​ត្រូវផ្អាក​ស​កម្ម​ភាព​សាងសង់ជាបណ្ដោះអាសន្ន ដោយទុកពេលវេលាឲ្យក្រុមមន្ត្រី​ជំនាញធ្វើការត្រួត​ពិនិត្យបច្ចេក​ទេស​និងគុណភាពនៃសំណង់រួចសិននឹងធ្វើការសម្រេចជាក្រោយ។

បន្ទាប់ពីពិនិត្យការដ្ឋានសំណង់នេះ លោកបានអញ្ជើញចុះទៅពិនិត្យមើលគ្រួសារជនជាតិជប៉ុន ដែល​ហាង​របស់គាត់ត្រូវបានអគារបាក់រលំសង្កត់នាំឲ្យខូចទាំងស្រុងកាលពីថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០១៩ កន្លង​ទៅ។ ហើយបានអនុញ្ញាតឲ្យជនជាតិជប៉ុនដែលជា ម្ចាស់ភោជនីយដ្ឋាន សាងសង់​ផ្ទះ​ឈើនៅ​ទី​តាំងដែលគាត់បានជួលដីនោះដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។

ជាមួយគ្នានេះដែរ លោក បានជំរុញឲ្យអាជ្ញាធរក្រុង ព្រះសីហនុ​ត្រូវពន្លឿន​ការធ្វើលិខិត​អនុញ្ញាត​ក្នុង​ការសាងសង់សំណង់ជូនម្ចាស់ហាងនេះឲ្យបានលឿនផងដែរដើម្បីបានបើកអាជីវកម្មរកស៊ីឡើងវិញ។

សូមបញ្ជាក់ជូនថា ជប៉ុនដែលជាម្ចាស់ហាងនេះ បានមកលក់ដូររកស៊ីក្នុងក្រុងព្រះសីហនុចំនួន ១៥ ឆ្នាំកន្លងមកហើយ៕

អត្ថបទ៖ សុខ លាភ​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds