ទឹម រដ្ឋា ដាច់ចិត្តប្រកាសសាធា រណៈដឹកដៃគូស្នេហ៍អឺរ៉ុប ចូលរោងជ័យសំពះផ្ទឹមមុខដូនតាហើយ
ភ្នំពេញ ៖ តារាសម្តែងស្រីទ្រូងក្បំសមត្រគាក ទឹម រដ្ខា បានសាងស្នេហ៍ជាមួយបុរសកូនកាត់អាមេរិក-អេស្ប៉ាញ លោក Jovany Antonio ជាង៣ឆ្នាំមកហើយ បន្ទាប់ពីនាងបានផ្តាច់ស្នេហ៍ប្រុសប៉ាគីស្ថាន ហើយពេលនេះ ទឹម រដ្ឋា សម្រេចចិត្តថា នឹងដឹកដៃគូស្នេហ៍ថ្មី លោក Jovany Antonio ដែលជាជនជាតិអាមេរិក កាត់អេស្ប៉ាញ ចូលរោងការនៅ2ឆ្នាំខាងមុខនេះ។
តារាស្រីកម្ពស់បានរូបនេះបានបញ្ជាក់ឲ្យសារព័ត៌មានដឹងថា «ខ្ញុំស្រលាញ់គ្នាជាមួយគាត់ (Jovany Antonio) ជាង3ឆ្នាំមកហើយ ឃើញថា មានការទាស់ទែងគ្នាក៏ច្រើនដែរ ប៉ុន្តែពួកខ្ញុំទាស់គ្នា មិនដែលអត់ប្រយោជន៍ទេ។ ខ្ញុំខ្មែរ គាត់អឺរ៉ុប អ៊ីចឹងប្រពៃណីយើងខុសគ្នា ដូចជាទម្លាប់របស់គាត់នៅអឺរ៉ុប ទៅណាគេបណ្តើរគ្នាជាគូទៅ តែយើងនៅឯណេះទៅណាម្នាក់ឯងក៏បាន
ឥឡូវទើបគាត់យល់ និងតាមកម្មវិធីខ្លះ ខ្ញុំមិនចាំបាច់បណ្តើរគ្នាជាមួយគាត់ទេ ហើយគាត់ក៏ដឹងដែរ ឥឡូវនេះខ្ញុំអាយុ33ឆ្នាំ ឯគាត់ 40ឆ្នាំ អ៊ីចឹងយើងមិនចង់ឱ្យទុកយូរតទៅទៀតទេ គឺខ្ញុំនឹងរៀបការជាមួយគាត់ ក្នុងរយៈពេល2ឆ្នាំខាងមុខនេះ ពោលគឺ នៅឆ្នាំ2021»។