Chompoo Ariya ធ្វើឲ្យមហាជនភ្លឹកស្មារតីសឹងតែគ្រប់គ្នា ជាមួយឈុតពណ៌សទឹកប្រាក់ ស៊ិចស៊ី ស្រស់ស្អាតខ្លាំង
អ្នកដែលនិយមតាមដានភាគថៃមុខជាស្គាល់មិនខានតារាស្រីល្បីឈ្មោះប្រចាំប្រទេសថៃ Chompoo Ariya ដែលមានរូបសម្រស់ស្រស់ស្អាតនិងទេពកោសល្យខ្ពស់។ ក្រោយរៀបអាពាហ៍ពិពាហ៍មានចំណងជីវិតកូនភ្លោះចំនួនពីររូបរួចមក តារាស្រីរូបនេះពុំមានពេលគ្រប់គ្រាន់ក្នុងការវិលចូលសម្តែងខ្សែភាពយន្តនោះឡើយ ដោយភាគច្រើនយើងតែងឃើញរូបនាង និងស្វាមី ព្រមទាំងកូនៗថតឃោសនាផលិតផលផ្សេងៗ និងផ្តល់បទសម្ភាសន៍ពីបទពិសោធន៍ជីវិត។
ជាក់ស្តែងកាលពីថ្មីៗនេះ Chompoo Ariya បានធ្វើមហាជនមើលភ្លឹកដល់ថ្នាក់ចំហមាត់ក្រោយពីនាងបានបង្ហាញវត្តមាននៅក្នុងកម្មវិធី Georges Hobeika Haute Couture Fall/ Winter 2019 ជាមួយឈុតរ៉ូបពណ៌ទឹកប្រាក់ យ៉ាងស៊ិចស៊ី ស្រស់ស្អាត និងលេចធ្លោខ្លាំង។ អ្នកដែលបានចូលរួមគឺលាន់មាត់កោតសរសើរគ្រប់គ្នា ព្រោះតែសម្រស់ដ៏ស្រស់ស្អាតរបស់នាងដែលប្រៀបបីដូចជាព្រះនាងមួយអង្គក្នុងខ្សែភាពយន្តអញ្ចឹងឯង៕