គិតដល់ម៉ោងជាង៦ព្រឹកអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅខាងក្រោយសាលាទួនហ្វាសង្កាត់អូរឡាំពិ មិនទាន់រលត់នៅឡើយ

ភ្នំពេញ ៖ អគ្គីភ័យដែលបានឆេះ និងលេបត្របាក់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅជាប់របង​សាលា​រៀន​ចិន ទួនហ្វា ស្ថិតតាមបណ្ដោយផ្លូវលេខ ១៧៣ កែងផ្លវ ក្នុងសង្កាត់អូរឡាំពិច ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ តាំងពីម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ គិតត្រឹមវេលាម៉ោងជាង៦ភ្លឺថ្ងៃទី ២​ ខែកក្កដា​ឆ្នាំ ២០១៩​ នេះ​ ភ្លើង​នៅមិនទាន់រលត់នៅឡើយ​ ។

ខណៈដែលកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យនិងអាជ្ញាធរខណ្ឌចំការមន​ កំពុងតែដុតដៃដុតជើងជាខ្លាំង​ ពេញ​មួយរាត្រី។

យ៉ាងណាយើងមិនទាន់ដឹងថាករណីអគ្គីភ័យនេះកើតឡើង បណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds