លោក សម រង្ស៊ី ទាមទារ លក្ខខណ្ឌ៧ចំណុច ឲ្យពលរដ្ឋខ្មែរ
ភ្នំពេញ៖ លោក សម រង្ស៊ី បានស្នើឲ្យប្រជាពលរដ្ឋខ្មែរ ជួយផ្សព្វផ្សាយខិត្តប័ណ្ណ នូវលក្ខខណ្ឌចំនួន៧ចំណុច ដែលលោកបានអះអាងថា នឹងទាមទារឲ្យពលរដ្ឋ ពេលលោកត្រឡប់មកស្រុកខ្មែរវិញ នាពេលខាងមុខនេះ។
លក្ខខណ្ឌទាំង៧ រួមមាន៖
១- ស្តារលទ្ធិប្រជាធិបតេយ្យ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
២- រក្សាអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបសដើម្បីឆ្នាំងបាយរបស់កម្មករ កម្មការិនី។ សហភាពអឺរ៉ុបទាមទារអោយដោះលែងលោក កឹម សុខា និងបើកផ្លូវអោយគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។
៣-ផ្តល់ដីធ្លី និងផ្ទះរបស់ជនរងគ្រោះ ដែលបានបាត់បង់ដោយទ្រព្យសម្បត្តិដោយអយុត្តិធម៌ ពីសំណាករដ្ឋអំណាច និងជនខិលខូច។
៤-បំបាត់អំពើពុករលួយរបស់រដ្ឋាភិបាល ដើម្បីការពារផលប្រយោជន៍ និងលើកស្ទួយជីវភាពរស់នៅរបស់ជនក្រីក្រនិងអ្នកទន់ខ្សោយ។
៦-ដោះស្រាយបញ្ហាបំណុលរបស់ប្រជាក្រីក្រ ដោយរឹបអូសទ្រព្យសម្បត្តិរបស់មេដឹកនាំសព្វថ្ងៃដើម្បីយកមកសងបំណុលជំនួសប្រជាពលរដ្ឋ។
៧-រៀបចំតុលាការឡើងវិញ ដើម្បីកំចាត់អំពើពុករលួយ ហើយធានាអោយតុលាការនេះមាន ភាពឯករាជ្យ ភាពស្អាតស្អំ និងគតិយុត្តិធម៌។
៧-ការពារផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ប្រជារាស្ត្រខ្មែរ ដែលជាម្ចាស់ទឹកដីតែមួយគត់លើទឹកដីប្រទេសកម្ពុជា៕
អត្ថបទ៖ សុខ លាភ