ពេជ្រ សោភា ចូលមន្ទីរពេទ្យ ធ្លាក់ខ្លួនឈឺ ជាមួយនឹងជំងឺ…..
ភ្នំពេញ ៖ មុននេះមិនប៉ុន្មាននាទី តារាស្រីល្បីឈ្មោះ ដែលជាសំណព្វចិត្តរបស់ប្រិយមិត្ត អ្នកនាងពេជ្រ សោភា ស្រាប់តែបានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងទំព័រហ្វេសប៊ុក បង្ហាញថានាងកំពុងតែមានជំងឺ ធ្វើឲ្យហ្វេនៗព្រួយបារម្ភយ៉ាងខ្លាំង។
រូបភាពដែលតារាស្រីរូបនេះ គេងសម្រាកបន្តោកសេរ៉ូម ភ្ជាប់ជាមួយនឹងសារខ្លីៗថា «ទោះជាឈឺក៏ខ្ញុំមិនចុះចាញ់ដែរ ត្រឹមគ្រុនពោះវៀន មិនអីទេ អោយកម្លាំងចិត្តខ្លួន» កាន់តែធ្វើឲ្យអ្នកគាំទ្រ អាណិតនាងស្ទើរតែខ្លោចចិត្ត ប៉ុន្តែមិនអាចធ្វើអ្វីបាន ក្រៅពីជូនពរតាមរយៈ Comment សុំឲ្យនាង ឆាប់បានជាសះស្បើយឡើងវិញ។
គួរបញ្ជាក់ផងដែរថា នៅមិនមែនជាលើកទីមួយឡើយ ដែលតារាស្រីរូបនេះ បង្ហាញពីស្ថានភាពជំងឺរបស់នាង ទើបធ្វើឲ្យអ្នកគាំទ្រ មានការព្រួយបារម្ភកាន់តែខ្លាំង ថែមទាំងសុំឲ្យនាងសម្រាកឲ្យបានច្រើននាងមុនផងដែរ ដើម្បីកុំឲ្យជំងឺផ្សេងៗ ងាយមកបៀតបៀនបាន៕