លោក ព្រាប កុល ៖ ១៥ឆ្នាំទៀតកម្ពុជានឹងស្ថិតនៅ ជាកូនឆ្មាអាស៊ី បើបាត់បង់ EBA

 

ភ្នំពេញ ៖ ក្នុងករណីកម្ពុជាបាត់បង់ ការលើកលែងពន្ធគ្រប់ប្រភេទ (EBA) ពីសំណាក់សហភាពអឺរ៉ុប (EU)នោះ គឺកម្ពុជានឹង ស្ថិតនៅជាកូនឆ្មា អាស៊ីយ៉ាងតិច ១៥ឆ្នាំទៀត ។ នេះជាការលើកឡើង​របស់លោក​ ព្រាប​ កុល នាយកប្រតិបត្តិការ អង្គការតម្លាភាពកម្ពុជា តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នេះ។

ការថ្លែងបែបនេះ បន្ទាប់ពីវៀតណាម បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហភាពអឺរ៉ុប។ កិច្ចព្រម​ព្រៀង​នេះ នឹងបើកទ្វារឲ្យវៀតណាមនាំទំនិញ និងផលិតផលរបស់ខ្លួនជាច្រើនប្រភេទ ទៅកាន់ទីផ្សារ​អឺ​រ៉ុប ដោយមិនចាំបាច់បង់ពន្ធ ឬបង់ពន្ធតិច។ ជាមួយគ្នានេះដែរ លោកអបអរសាទរវៀតណាម ដែលបាន​ចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ជាមួយសហភាពអឺរ៉ុប។

“វៀតណាមនឹងក្លាយជាខ្លាអាស៊ីថ្មី នៃអាស៊ីថ្មីក្នុងរយៈពេល ពី៥ទៅ១០ឆ្នាំខាងមុខនេះ។ រីឯកម្ពុជា​យើង​នឹង ហិតផ្សែងវៀតណាម។ ក្នុងករណីដែលកម្ពុជា បាត់បង់គោល នយោបាយអនុគ្រោះពន្ធ (EBA)កម្ពុជានឹងស្ថិតនៅ ជាកូនឆ្មាអាស៊ី យ៉ាងតិច១៥ឆ្នាំទៀត” ។

លោកអំពាវនាវអោយ អ្នកនយោបាយពាក់ពន្ធ័ទាំងអស់ កុំវាយបំបែកឆ្នាំងបាយពលរដ្ឋ ដោយសារតែ​ចង់​ចាញ់ ចង់ឈ្នះគ្នា តាមវប្បធម៌នយោបាយ បច្ចុប្បន្ននេះអី ដូច្នេះងាកមករកតុចរចារ ដើម្បីដោះស្រាយ បញ្ហា​នយោបាយខ្មែរ ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open