ប្លែកទៀតហើយ! ខ្លួនត្រូវបត់ឆ្វេងតែបែរជាឈប់ចាំស្តុបកណ្តាលផ្លូវ ឡានទៅមុខមិនកើតស៊ីផ្លេសុំឲ្យចេញហើយមិនខ្ចីចេញ ថែមទាំងប្រកែកថាខ្លួនត្រូវទៀត

កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយបង្ហាញនូវករណី បុរសវ័យកណ្តាលម្នាក់ធ្វើដំណើរដោយម៉ូតូអាសង់ បានឈ្លោះប្រកែកជាមួយនឹងម្ចាស់រថយន្តមានគណនីហ្វេសប៊ុកឈ្មោះ You Long ដោយបុរសដែលជិះម៉ូតូបានឈប់រង់ចាំស្តុបបត់ឆ្វេង ប៉ុន្តែបែរជាធ្វើការឈប់ចាំស្តុបនៅកណ្តាលផ្លូវធ្វើឲ្យរថយន្តត្រូវឆ្លងភ្លើងខៀវមិនអាចទៅមុខរួច។

ឃើញដូច្នេះម្ចាស់រថយន្តក៏បានធ្វើការចុចស៊ីផ្លេដើម្បីឲ្យសុំឲ្យ​ម៉ូតូចៀសផ្លូវប៉ុន្តែម្ចាស់ម៉ូតូមិនបានចៀសចេញទេ ថែមទាំងបានប្រកែកឈ្លោះទាស់ទែងគ្នាជាមួយនឹងម្ចាស់រថយន្ត។ នេះបើយោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ You Long បានសរសេររៀបរាប់ថា៖ “បើមិនចេះច្បាប់ចរាចរណ៍ ឬមិនគោរពច្បាប់ចរាចរណ៍​ទេ មិនគួរណាធ្វើដំណើរ ឬប្រើរថយន្តតូចធំលើ​ផ្លូវទេ វាអាចគ្រោះថ្នាក់ដល់ខ្លួនឯង ឬអ្នកដទៃក៏ថាបាន។ មិនដឹងថា​ត្រូវវាចាយ៉ាងណាអោ​យល្អ លោក អ​ស់​លោក ​កំពូល​មនុស្ស ខំ ព​ន្យ​ល់​ប្រាប់​ហេី​យ នៅប្រកែកថា​ខ្លួនឯ​ង​ត្រូវទៀ​ត គាត់ថាគាត់បត់ឆ្វេងឥឡូវភ្លើងក្រហម គេមិនទាន់ឲ្យទៅ ហើយ​យេី​ងប្រញាប់ទៅណា ហាហា អស់អីនិយាយហ្មង តើមនុស្សបែបនេះមានប៉ុន្មាននាក់ទៀ​តលើលោកនេះ”៕

 

https://www.facebook.com/you.long.92/videos/2368052273254618/?t=0

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds