លីនដា ទម្លាយ​ថា មាន​បុរស​ទាក់ទង​សុំ​ចិញ្ចឹម ឲ្យ​លុយឡាន តែ​បដិសេធ ព្រោះ​មិន​ចង់​ឲ្យ​គេ​បិទ​សិទ្ធ​សេរីភាព (Video inside)

(ភ្នំពេញ)៖ ទស្សនិកជនប្រាកដជាស្គាល់កញ្ញា កុសម៉ា លីនដា ច្បាស់ហើយ ព្រោះនាងតែងតែបង្ហាញវត្តមានក្នុងរឿងភាគខ្មែរជាច្រើន និងនិយមថត MV ចម្រៀងក្នុងឈុតស្រើបស្រាល បញ្ចេញដើមទ្រងមូលក្បំ បង្អួតបុរសទាំងឡាយស្ទើរស្រវាំងភ្នែកគ្រប់គ្នាផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះ តារាស្រីសិចស៊ី លីនដា​ បានបង្ហាញខ្លួនក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News និងបានទម្លាយនូវអាថ៌កំបាំងផ្ទាល់ខ្លួនជាច្រើន ក្នុងនោះស្រីស្រស់ លីនដា បានធ្លោយមាត់ទម្លាយថា ធ្លាប់មានបុរសៗជាច្រើននាក់ ចាប់ចិត្តស្រឡាញ់ ចង់បីបមស្នេហា ផ្តល់លុយឡានវីឡា ឲ្យតែ លីនដា អូខេថាស្រឡាញ់ ប៉ុន្តែត្រូវបាននាងបដិសេធ ព្រោះមិនចង់ឲ្យនរណាម្នាក់បិទសិទ្ធសេរីភាព។

ការលើកឡើងបែបនេះ របស់តារាស្រីសិចស៊ី កុសម៉ា លីនដា គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា»។ ជាមួយគ្នានេះ តាមរយៈការសាកសួរសំនួរក្តៅៗ ពីសំណាក់ពិធីករ-ពិធីការិនី ទាក់ទងនឹងរឿងផ្ទាល់ខ្លួន និងមូលហេតុនៃការចូលចិត្តស្លៀកពាក់សិចស៊ី ត្រូវបានតារាស្រីរូបនេះឲ្យដឹងថា តាមពិតទៅការស្លៀកពាក់សិចស៊ី បង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍នោះ គឺមិនមែនមានគោលបំណងអ្វីផ្សេងនោះទេ ពោលភាពសិចស៊ី ជាចំណងចំណូលចិត្ត អ្វីដែលនាងស្រឡាញ់ចូលចិត្តតាំងពីក្មេង ដូច្នេះនាងថា មិនខ្វល់ពីមតិរបស់អ្នកដទៃថាយ៉ាងណាឡើយ សំខាន់នាងពេញចិត្តនឹងអ្វីដែលខ្លួនធ្វើ។ ទាំងនេះក៏ជាកត្តា មួយធ្វើឲ្យមានភាពទាក់ទាញ ត្រូវបានមហាជនស្គាល់ច្រើនផងដែរ។

តារាសម្តែងស្រី ដើរតួក្រមិចក្រមើម ទឹកមុខមានមន្តស្នេហ៍ គួរជាទីចាប់អារម្មណ៍ដល់បុរសទាំងឡាយ កុសម៉ា លីនដា បានបន្តថា តែយ៉ាងណាមកទល់នឹងបច្ចុប្បន្ននេះ មានបានផ្លាស់ប្តូរហើយ​គឺ ប្តូរពីការសិចស៊ី ទៅជាស្លៀកពាក់សមរម្យធម្មតាវិញ ដោយសារតែគិតថាសិចស៊ីដដែលៗស៊ាំភ្នែក អ៊ីចឹងត្រូវប្តូរមកធម្មតាវិញ។ តែយ៉ាងណា មិនបានបោះចោលភាពសិចស៊ីទាំងស្រុងទេ ពោលឲ្យស្ងាត់មួយរយៈ ហើយវិញមករកសិចស៊ីវិញ ព្រោះព្រួយបារម្ភថា បើមិនចេះសិចស៊ីខ្លះ គឺខ្លាចលែងមានទីផ្សារសិល្បៈ ដោយសារសិល្បការិនី ដែលសិចស៊ី គឺមានតិច។

យ៉ាងណាមិញ ក្រោយពីបានបកស្រាយពីចំណង់ចំណូលចិត្ត កុសម៉ា លី​នដា ហើយនោះ ងាកមករឿងស្នេហាផ្ទាល់ខ្លួនថារបស់តារាសិចស៊ីរូបនេះ ត្រូវបាននាងធ្លោយមាត់និយាយថា មានបុរសជាច្រើននាក់ ចាប់ចិត្តស្នេហា ចង់បានយកមកបីមប ធ្វើជាគូកំណាន់ចិត្ត ព្រោះតែរូបឆោមបវរទាក់ទាញរបស់នាង រហូតមានបុរសខ្លះ សុខចិត្តធានាចិញ្ចឹម ផ្តល់ផ្ទះលុយឡានវីឡា មិនឲ្យនាងលំបាកក៏មាន។ ប៉ុន្តែជាលិទ្ធផល គឺនាងមិនចង់បានអ្វីទាំងនោះមកទេ ព្រោះប្រកាន់ជំហរថា ចូលចិត្តសេរីភាព។ ការលើកឡើងបែបនេះ ដោយសារបុរសដែលស្រឡាញ់នាង ភាគច្រើនបិទសិទ្ធសេរីភាពនាង ថាមិនត្រូវឲ្យនាងឈប់ពីសិល្បៈដែលនាងស្រឡាញ់ក៏ថាបាន។

ទន្ទឹមនឹងការមកបកស្រាយ ពីអាថ៌កំបាំងផ្ទាល់ខ្លួនក្នុងកម្មវិធីសិល្បៈ របស់ទូរទស្សន៍ Fresh News កុសម៉ា លីនដា បានបង្ហាញពីអារម្មណ៍​ពេលបានចូលរួមជាតារាកិត្តិយសក្នុងកម្មវិធីនេះថា ពិតជាប្លែកមែនទែន ព្រោះនាងធ្លាប់ដឹងថាឲ្យតែចូលមក ដឹងតែទទួលបាននូវសំនួរក្តៅៗជាច្រើន ពីពិធីករ-ពិធីការិនី។ តែយ៉ាងណាជាចុងក្រោយ នាងបានផ្តាំផ្ញើរនូវសារថ្លែងអំណរគុណដល់ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ ដែលតែងតែគាំទ្រនាង តាំងពីរចូលសិល្បៈដំបូងរបស់មកទល់នឹងពេលនេះ ហើយសង្ឃឹមថា ទស្សនិកជននឹងជួយគាំទ្រនាងបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds