លោកសម រង្ស៊ី ៖ លោក ហេង សំរិន មានបំណងចង់ប្តឹងលោកទៀត
ភ្នំពេញ ៖ ក្រោយពីគណបក្សប្រជាជកម្ពុជាប្រារព្ធខួប៦៨ឆ្នាំ នៃថ្ងៃបង្កើតបក្សនៅមជ្ឍមណ្ឌលកោះពេជ្រ ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជកម្ពុជា អញ្ជើញចូលរួមផងដែរ អតីតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី បានបង្ហោះវីដេអូររៀបរាប់ពាក់ពន្ធប្រវត្តិរបស់គណបក្សកាន់អំណាច។
លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា បានបង្ហោះវីដេអូនៅក្នុងទំព័រហ្វេសបុករបស់លោកនៅរសៀលថ្ងៃទី២៨ ខែមិថនា ដោយរៀបរាប់ពីប្រវត្តិរបស់បក្សកាន់អំណាចមានកំណើតមកពីបក្សកុម្មុយនីស្ដឥណ្ឌូចិន ដែលដឹកនាំដោយ ហូ ជីមិញ។ ហូ ជីមិញ អ្នកបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិន។ លោកថា ហូ ជីមិញ អនុវត្តនយោបាយឆ្ពោះមកទិសខាងលិច ដោយយកបានកម្ពុជាក្រោម ហើយវៀតណាមសព្វថ្ងៃកំពុងអនុវត្តនយោបាយនេះហើយនឹងឈានមកយកកម្ពុជាកណ្តាលនិងឡាវ ទៀតនាពេលអនាគត។
បន្ទាប់ពីបង្ហោះសារបានប៉ុន្មានថ្ងៃលោកសម រង្ស៊ី បានសរសេរតាមខ្ទង់ផ្តល់មតិយោបល់ ( Comment ) នៅរសៀលថ្ងៃទី៣០ ខែមិថុនានេះថា លឺសូរថាលោក ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា មានបំណងចង់ប្តឹងខ្ញុំទៀត ពីព្រោះខ្ញុំបាននិយាយប៉ះពាល់កិត្តិយសគណបក្សគាត់ តាមរយៈវីដេអូចុងក្រោយនេះ ដែលខ្ញុំបានបង្ហោះ ក្នុងទំព័រ Facebook របស់ខ្ញុំ។ ខ្ញុំស្វាគមន៍ឲ្យគាត់ប្តឹងខ្ញុំ ពីព្រោះអ្វីដែលខ្ញុំបានលើកឡើងក្នុងវីដេអូនេះ គឺជាហេតុការណ៍ប្រវត្តិសាស្ត្រ ដែលគ្មាននរណាអាចប្រកែកបាន៕
អត្ថបទ៖ សុខ លាភ