​បុគ្គលិក​ពេទ្យ​មួយ​ក្រុម​ ​ថត​វីដេអូ​ផុស TikTok អាចនឹងគេដេញចេញពីការងារ

​គិលានុបដ្ឋាយិកា​មួយ​ក្រុម​មាន​គ្នា ៤ ​នាក់​មានតួនាទី​​នៅ​ក្នុង​ផ្នែក Special neonatal care unit (SNCU) ស្ថិតនៅក្នុងមន្ទីរពេទ្យ​ធំ​មួយ​កន្លែង​ឈ្មោះ​ថា​ Odisha ​ប្រទេស​ឥណ្ឌា បាន​ថត​វីដេអូ​ផុស​លើ​ TikTok កំពុង​ត្រូវ​បាន​ពិន័យ​ឲ្យ​សម្រាក​ពី​ការងារ​មួយ​រយៈ​ធំ។

​យោង​តាម​ប្រភព​ព័ត៌មាន​ពី NDTV ​ឥណ្ឌា​បាន​បញ្ជាក់​ថា ​គណៈ​គ្រប់គ្រង​​ក្នុង​មន្ទីរពេទ្យ​នោះ ​បាន​សម្រេច​ឲ្យ​គិលានុបដ្ឋាយិកា​ទាំង​ ៤ ​នាក់​សម្រាក​ពី​ការងារ​ ​ក្រោយ​ពេល​រក​ឃើញ​ថា ​ពួក​គេ​គ្មាន​ទំនួល​ខុស​ត្រូវ​ពេល​កំពុង​តែ​ជួយ​ស្ត្រី​ម្នាក់​ឲ្យ​សម្រាល​កូន​ខ្ចី​ ផ្ទុយ​ទៅ​វិញ​​បែរ​ជា​ថត​វីដេអូ​លេង​សើច​សប្បាយ​ក្នុង​ម៉ោង​ការងារ​។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open