សួនទឹកធំលំដាប់ទី២ ប្រចាំតំបន់អាស៊ានបើកដំណើរការសាកល្បងនៅកម្ពុជា ក្នុងខែកក្កដាខាងមុខនេះ

(ភ្នំពេញ)៖ សួនទឹកកំសាន្តដ៏ធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា Garden City Waterpark នឹងបើកដំណើរការសាកល្បង ឲ្យចូលលេងកំសាន្តនៅខែកក្កដាខាងមុខនេះ ហើយនឹងបើកដំណើរការជាផ្លូវការនៅដើមខែធ្នូ ឆ្នាំ ២០១៩ នេះផងដែរ។

សួនទឹកកំសាន្ត Garden City Waterpark ត្រូវបានវិនិយោគដោយក្រុមហ៊ុន LYP​ Group នៅលើផ្ទៃដីជាង ៦ ហិកតា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វារ ដែលនៅក្បែរនឹង សួនសត្វ Phnom Penh Safari ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។ បន្ថែមពីនេះទៅទៀតគំរោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនលំដាប់អន្តរជាតិ White Water របស់ប្រទេសអង់គ្លេស ដែលចំណាយដើមទុនជាង ៥០ លានដុល្លារអាមេរិក។

អ្វីដែលកាន់តែពិសេសសួនទឹកលំដាប់អន្តរជាតិមួយនេះ នឹងក្លាយជាសួនទឹកធំលំដាប់ទី២ ប្រចាំតំបន់អាស៊ានបន្ទាប់ពីសួនទឹក Sunway lagoon ដែលមានទំហំ ៣២ហិកតា របស់ម៉ាឡេស៊ី។ ហើយនឹងត្រៀមទម្លាក់តំណែងសួនទឹក Cartoon Network Pattaya របស់ថៃ ដែលមានទំហំ ៥.៧ ហិកតាផងដែរ ដោយមានឧបករណ៍កំសាន្ត ទំនើបៗច្រើនជាង សួនទឹកប្រទេសថៃរហូតដល់ ៥០% ដូចជារលកសប្បនិម្មិតដែលមានកំពស់ជាង ៣ ម៉ែត្រជាដើម៕

កែសម្រួល៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds