បាត់មុខជាយូរ!!គឹម លីហ្សា ត្រលប់មកវិញជាមួយអាថ៌កំបាំងនៃជីវិតសុភមង្គលគ្រួសារ
បងប្អូននៅចាំអតីតតារាចម្រៀង និងសម្តែងដ៏មានប្រជាប្រិយភាព គឹម លីហ្សា បានដែរឬទេ? រំលឹកឲ្យដឹងផងដែរថា គឹម លីហ្សា គឺជាអ្នកចម្រៀង និងសម្តែងមួយរូបដែលទទួលបានការគាំទ្រខ្លាំងតាមរយៈទេពកោសល្យដ៏ប៉ិនប្រសប់ ដោយនាងអាចសម្តែងជាតួកាចឆ្នាស់ ព្រមទាំងអាចកំប្លែងឲ្យបងប្អូនសើចគ្រប់ពេលវេលា។
ក្រោយពេលរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីដែលជាអនិកជន គឹម លីហ្សា បានប្រកាសលាឈប់ពីសិល្បៈចាកចេញពីប្រទេសទៅរស់នៅឯទឹកដីអូស្ត្រាលីកសាងគ្រួសារយ៉ាងមានសុភមង្គល។ ក្រោយពេលបាត់មុខអស់រយៈពេលជិត៥ឆ្នាំ គឹម លីហ្សា បានបង្ហាញមុខជាថ្មីម្តងទៀតនៅក្នុងកម្មវិធី 3FUN CAMBODIA ដោយជួបពិភាក្សាជាមួយពិធីករឆ្នើមទាំងបីរូបគឺ កុសុម៉ា, វិច្ឆ័យ និង ផេនខេត។ តាមរយៈបទសម្ភាសន៍ដ៏សប្បាយរីករាយនេះអ្នកនាង គឹម លីហ្សា ក៏បានបង្ហើបប្រាប់ពីអាថ៌កំបាំងនៃសុភមង្គលគ្រួសារ និងរឿងដ៏អស់សំណើចជាច្រើន។
https://youtu.be/scl-RWrIQZw