មុំ សុទ្ធារ៉ា ឆ្លើយតបភ្លាមៗ ក្រោយរងការរិះគន់ពីសំណាក់ អាចារ្យធំ បន្ទាប់ពីស្លៀកសម្លៀកបំពាក់បុរាណថៃ
ថ្មីៗនេះតារាសម្តែងប្រុសរូបសង្ហាលោក មុំ សុទ្ធារ៉ា បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងពេលដែលលោកធ្វើដំណើរកម្សាន្តទៅប្រទេសថៃជាមួយគ្រួសារដោយបានតុបតែងខ្លួនបែបបុរាណថៃថតរូប នៅលើទឹកដីអយុធ្យារ។ ការតុបតែងខ្លួនបែបបុរាណថៃរបស់លោកក៏ទទួលបានការកោតសរសើរជាច្រើនពីសំណាក់អ្នកគាំទ្រ ថាសម្រស់មិនចាញ់ថៃប៉ុន្មាននោះឡើយ។
ផ្ទុយទៅវិញលោកបែរជាត្រូវរងពាក្យរិះគន់ពីលោក អាចារ្យធំ នគររាជ ដែលតែងអះអាងខ្លួនថាជាអ្នកស្នេហាវប្បធម៌ដោយនិយាយថា «អាតួប្រឹងជោរ ព្រោះខួរវង្វេង! អាសារព័ត៌មានប្រឹងលេង ចងមុងសរសេរ!»។ ក្រោយមកតារាសម្តែងលោក មុំ សុទ្ធារ៉ា ក៏បានតបទៅអាចារ្យធំវិញថា «អរគុណបងដែលបានដាស់តឿនប្អូន នេះគ្រាន់តែជាលេីកទី១របស់ប្អូន គ្រាន់តែប្អូនចង់ផ្លាស់ប្តូរបទពិសោធន៍ និង អារម្មណ៍តែប៉ុណ្ណោះ ព្រោះថាគ្រប់ជាតិសាសន៍គេមកលេងមិនថាប្រទេសណា រឺក៏ប្រទេសយេីង គេតែងតែចង់ដឹងពីវប្បធម៌របស់យេីង និងការស្លៀកពាក់យេីងដូចគ្នា សុំទោសផងបេីសិនជាប្អូននិយាយខុស»៕