គួរស្នេហ៍របស់អ្នកនាងដេនី ក្វាន់ ប្រតិកម្មចំពោះការលើកឡើងថា អ្នកនាងដេនី ក្វាន់ ឈឺដោយសារអាលាក្សុីស្បែក
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានដំណឹងថា អ្នកនាង ដេនី ក្វាន់ កំពុងតែធ្លាក់ខ្លួនឈឺ ចូលសម្រាកនៅមន្ទីរពេទ្យក្រៅប្រទេសកាលពីពេលថ្មីៗនេះធ្វើអោយអ្នករកស៊ីតាម You Tube បានធ្វើការផ្សព្វផ្សាយថា អ្នកនាងដេនីក្វាន់ ឈឺដោយសារខ្លាចអាលាក្សុីស្បែក ។
គួរស្នេហ៍របស់អ្នកនាងដេនី ក្វាន់ បានចេញមុខប្រតិកម្មចំពោះការលើកឡើងនេះ លោក ចាន់ មករា បានសរសេរនៅក្នុងទំព័រហ្វេសបុករបស់លោកថា ខ្ញុំចង់ស្វែងរក ម្ចាស់ Chanel និង អ្នកអធិប្បាយ មួយនេះ តេីគាត់លឺពាក្យចចាមរាមពីណា ?(សូមយកភស្តុតាង)ហេីយគាត់និយាយថា គ្រាន់តែស្មានៗ ខ្លាចអាលាក្សុីស្បែក ។
លោកថា សូមកុំចង់បានចំនួនអ្នកមេីល view បំផ្លាញគេអោយសោះ បេីចង់បានពត៏មានច្បាស់ ខលមកខ្ញុំ រឺ chat មកខ្ញុំផ្ទាល់
ខ្ញុំធានា១០០% ផ្តល់ព័ត៌មានពិត កុំបំពុលសង្គម ។
លោកបន្ថែមថា ដេននីក្វាន់ មានបញ្ហា រលាកសួត រឺ ទឹកចូលសួត ដែលបណ្តាលមកពីពេទ្យនៅខ្មែរ ព្យាបាលដោយប្រេីសេរ៉ូម ច្រេីនពេក ទេីបធ្វេីអោយមានទឹកចូលសួត ។ ប៉ុន្តែក្រោយពេលយកមកព្យាបាល និងតាមដាន យ៉ាងយកចិត្តទុកដាក់ពីមន្ទីពេទ្យប្រទេសថៃ ស្ថានភាពជម្ងឺ គាត់ ធូស្បេីយបាន ៦០-៧០ % ហេីយ ប្រម៉ាណយ៉ាងយូ ៤-៥ ថ្ងៃទៀត នឹងជាសះស្បេីយ១០០់ % ។