រត់​ជាន់​គ្នា​ក្នុង​កំឡុង​ពិធីបុណ្យ​ឯករាជ្យ ស្លាប់ និង​របួស​ជាង ១០០​នាក់​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​រ​

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១៦​នាក់​បាន​ស្លាប់ និង​ជាង ១០០​នាក់​ផ្សេង​ទៀត​រងរបួស ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​ពហុកីឡាដ្ឋាន​មួយកន្លែង កំឡុង​ពេល​ប្រារព្ធ​បុណ្យ​ឯករាជ្យ ក្នុង​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​រ (Madagascar)​។​

ហេតុការណ៍​នោះ​កើតឡើង​នៅ​ច្រកចូល​នៃ​ពហុកីឡាដ្ឋាន Mahamasina ខណៈពេល​ដែល​មាន​មនុស្ស​យ៉ាងច្រើន​កុះករ​សម្រុកចូល​កាត់​ក្លោងទ្វារ ស្ថិត​ក្នុង​ទីក្រុង Antananarivo​។​

​បើ​តាម​ការបញ្ជាក់​របស់​មេ​ប៉ូលីស​ឈ្មោះ Richard Ravalomanana បានអោយដឹងថា “​ក្លោងទ្វារ​នៃ​ពហុកីឡាដ្ឋាន​នោះ​មិនសូវ​ធំ​ទេ​”​។ ហេតុការណ៍​រត់​ជាន់​គ្នា​កើតឡើង​ក្រោយ​ពេល ប្រធានាធិបតី Paul Kagame ចាកចេញ​ពី​ពហុកីឡាដ្ឋាន បន្ទាប់ពី​គាត់​បាន​ចូលរួម​ពិធី​ដង្ហែ​ក្បួន​យោធា​រួច​។​

មនុស្ស​ជាង ១០០​នាក់​បាន​រងរបួស​នៅក្នុង​ភាពច្របូលច្របល់​នោះ ខណៈ​ដែល​មាន​មនុស្ស​រាប់ពាន់​នាក់​កំពុងតែ​ប្រមូលផ្តុំ​គ្នា​មើល​ការប្រគំ​តន្ត្រី​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​។​

​ក្នុង​ព្រឹត្តិការណ៍​នោះ វា​គឺជា​ការ​ប្រារព្ធ​ខួប​លើក​ទី ៥៩​របស់​ប្រទេស ម៉ា​ដា​ហ្គា​ស្កា​រ ដែល​បាន​ទទួលឯករាជ្យ​ពី​ប្រទេស​បារាំង​៕

កែសម្រួល៖ ស៊ាងម៉ី

ប្រភព៖ CNN

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds