​ ពេជ្រ សូលីកា បកស្រាយបទចម្រៀងជាភាសាថៃពីរោះខ្លាំង (មានវីដេអូ)

ពេជ្រ សូលីកា តារាចម្រៀង និងសម្តែងដែលទទួលបានប្រជាប្រិយភាពខ្ពស់ក្នុងស្រទាប់យុវវ័យ។ ថ្មីៗនេះក្រោយពីវិលចូលសិល្បៈបន្ទាប់ពីបាត់មុខអស់មួយរយៈធំ និងបានក្លាយជាតារាចម្រៀងចុះកុងត្រាប្រចាំផលិតកម្មហង្សមាស ពេជ្រ សូលីកា ហាក់រឹតតែទទួលបានការគាំទ្រ និងកេរ្តិ៍ឈ្មោះល្បីល្បាញមួយកម្រិតទៀត ដោយចម្រៀងទាំងពីរបទរបស់នាងគឺបទ “លេងសើចអារម្មណ៍” និង “តាមដាន” ហាក់កំពុងឆក់យកចិត្តប្រិយមិត្តជាខ្លាំង។

អ្វីដែលពិសេសនោះគឹ កាលពីរាត្រីថ្ងៃទី២៧ ម្សិលមិញនេះ ពេជ្រ សូលីកា បានបង្ហោះវីដេអូបង្ហើរសំនៀងជាភាសាថៃបានយ៉ាងពីរោះ ជាមួយសារមួយឃ្លាថា «ខុសត្រូវកុំប្រកាន់»។ គេសង្កេតឃើញថាមានការចាប់អារម្មណ៍ និងចូលចិត្តជាខ្លាំង ជាពិសេសទឹកដមសម្លេងដ៏ស្រទន់របស់នាង ដែលបកស្រាយចំរៀងបានយ៉ាងពីរោះមិនថាភាសាខ្មែរ ឬថៃនោះឡើយ។

https://www.facebook.com/PichSolikahOfficial/videos/607289369796700/?t=0

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds